ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​របស់​លោក MUELLER មិន​បាន​រក​ឃើញ​ការ​ឃុបឃិត​របស់​លោក​ត្រាំ​ជាមួយ​រុស្ស៊ី​ទេ


លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller បាន​ដាក់​ជូន​​ការិយាល័យ​របស់​រដ្ឋមន្ត្រី​យុត្តិធម៌​ ស្ថិត​ក្នុង​ក្រសួង​យុត្តិធម៌ នូវ​របាយការណ៍​របស់​លោក​ស្តី​ពី​តួនាទី​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​អាមេរិក​ក្នុង​ឆ្នាំ២០១៦។
លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller បាន​ដាក់​ជូន​​ការិយាល័យ​របស់​រដ្ឋមន្ត្រី​យុត្តិធម៌​ ស្ថិត​ក្នុង​ក្រសួង​យុត្តិធម៌ នូវ​របាយការណ៍​របស់​លោក​ស្តី​ពី​តួនាទី​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​អាមេរិក​ក្នុង​ឆ្នាំ២០១៦។

ការ​ស៊ើប​អង្កេត​របស់​រដ្ឋ​អាជ្ញា​ពិសេស​លោក Robert Mueller មិន​បាន​រក​ឃើញ​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់​ថា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ​និង​យុទ្ធនាការ​របស់​លោក ​ឬ​អ្នក​ពាក់ព័ន្ធ​នឹង​រូប​លោក បាន​សមគំនិត ឬ​សហការ​ជាមួយ​ប្រទេស​រុស្ស៊ី​ ដើម្បី​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦​នោះ​ឡើយ។ នេះ​បើ​យោង​តាម​សេចក្ដី​សង្ខេប​មួយ​ ដែល​បាន​ចេញកាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​គឺ​លោក William Barr ។

ប៉ុន្តែ លោក Barr មាន​ប្រសាសន៍​ថា របាយការណ៍​របស់​លោក Mueller ក៏​មិន​បានឱ្យ​លោក​ប្រធានាធិបតី រួច​ផុត​ពី​ការ​ចោទប្រកាន់​ដែរ។​

​បើ​យោង​តាម​លោក Barr លោក Mueller បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​របស់​លោក​ថា «‍ខណៈ​ដែល​របាយការណ៍​នេះ មិន​បាន​សន្និដ្ឋាន​ថា​លោក​ប្រធានាធិបតី បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ណា​មួយ​នោះ វា​ក៏​មិន​បាន​ធ្វើ​ឱ្យ​លោក​ប្រធានាធិបតី​ រួច​ផុត​ពី​ការ​ចោទប្រកាន់​ដែរ»។

លោក Barr បាន​ប្រគល់​ជូន​សភា​នូវ​សេចក្ដី​សង្ខេប​និង​ការ​សន្និដ្ឋាន​សំខាន់ៗ​របស់​លោក ចេញ​ពី​របាយការណ៍​របស់​លោក Mueller ដែល​គេ​ទន្ទឹង​រង់ចាំ​យ៉ាង​យូរ​មក​ហើយ​នោះ។

​លោក Muller បាន​ចំណាយ​ពេល​អស់​២២​ខែ ដើម្បី​ស៊ើបអង្កេត​ទៅលើ​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦ និង​ពិនិត្យ​មើល​ថា​តើ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ព្យាយាម​រារាំង​ការ​ស៊ើបអង្កេត​នេះ​ដែរ​ឬ​អត់ ក្រោយ​ពី​បាន​ឡើង​កាន់​អំណាច​ហើយ​នោះ។

លោក Barr និង​ជំនួយការ​របស់​លោក​ជា​ច្រើន​នាក់ បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ពិនិត្យមើល​ដោយ​សញ្ជប់សញ្ជឹង​លើ​របាយការណ៍​ដែល​លោក Muller បាន​ដាក់​ជូន​កាល​ពី​យប់​ថ្ងៃ​សុក្រ៕

XS
SM
MD
LG