ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ប្រឹងប្រែង​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នូវ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩


បុរស​ម្នាក់​និង​កូនៗ​របស់​លោក​សុទ្ធតែ​ពាក់​ម៉ាស់ការពារ ពេល​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ ដើម្បី​បង្ការ​ជំងឺ​កូវីដ ១៩ ទីក្រុង​ហាណូយ វៀតណាម ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០។
បុរស​ម្នាក់​និង​កូនៗ​របស់​លោក​សុទ្ធតែ​ពាក់​ម៉ាស់ការពារ ពេល​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ ដើម្បី​បង្ការ​ជំងឺ​កូវីដ ១៩ ទីក្រុង​ហាណូយ វៀតណាម ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០។

អាជ្ញាធរ​វៀតណាម​កំពុង​ប្រឹងប្រែង​គ្រប់គ្រង​ការ​ផ្ទុះ​ឡើង​ជា​ថ្មី​យ៉ាង​លឿន​នូវ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក្រោយ​ពី​ប្រទេស​វៀតណាម​បាន​រាយការណ៍​អំពី​ភាព​ជោគជ័យ​របស់​ខ្លួន​នៅ​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​នេះ​កាល​ពី​ដើម​ឆ្នាំ​មក។

អាជ្ញាធរ​វៀតណាម​បាន​បិទ​ទីក្រុង​ទេសចរណ៍​ដាណាង​កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់ពី​មនុស្ស ២ នាក់​បាន​ធ្វើ​តេស្ត​ឃើញ​មាន​ឆ្លង​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​វៀតណាម។ ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​នេះ​នៅ​ក្នុង និង​ជិត​ទីក្រុង​ដាណាង បាន​កើន​ដល់ ៣០ នាក់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ ដែល​ភាគ​ច្រើន​គឺ​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក​មួយ​កន្លែង។

ពលរដ្ឋ​វៀតណាម​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​មាន​ការ​ព្រួយ​បារម្ភ​ថា ការ​ឆ្លង​នេះ​នឹង​រីក​រាលដាល​ទៅ​កន្លែង​ផ្សេង និង​ជំរុញ​ឲ្យ​មាន​ការ​បិទ​ប្រទេស​ម្ដង​ទៀត ដូច​កាល​ពី​លើក​មុន​ដែល​បាន​បិទ​រយៈពេល​ប្រហែល​មួយ​ខែ​រហូត​ដល់​ចុង​ខែ​មេសា។

ទីក្រុង​ដាណាង​ដែល​មាន​ប្រជាជន ១ លាន ១ សែន​នាក់​រស់នៅ​នេះ​បាន​បិទ​មិន​ឲ្យ​មាន​អ្នក​ទេសចរ​ចូល​រយៈពេល ១៤ ថ្ងៃ រារាំង​ការ​ជួបជុំ​ជា​ច្រើន និង​បាន​បិទ​សេវាកម្ម​មិន​សូវ​ចាំបាច់​នានា​ដូចជា​ហាង​ផឹកស្រា និង​សួន​កម្សាន្ត​ជា​ដើម។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​វិបសាយ​ព័ត៌មាន VnExpress International។

ចំណែក​ឯ​សេវា​ធ្វើ​ដំណើរ​ចេញ​ចូល​ទីក្រុង​ដាណាង​ដូចជា​តាម​យន្តហោះ រថយន្ត​ក្រុង តាក់ស៊ី និង​រថភ្លើង​ជា​ដើម​ត្រូវ​បាន​ផ្អាក ហើយ​ភ្ញៀវ​ទេសចរ​រាប់​ពាន់​នាក់​នៅ​ក្នុង​ទីក្រុង​នេះ​ត្រូវតែ​ស្ថិត​នៅ​ក្នុង​ទីក្រុង​នេះ​សម្រាប់​រយៈពេល​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន Dezan Shira & Associates នៅ​លើ​គេហទំព័រ​របស់​ខ្លួន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG