ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​កំពុង​ជម្លៀស​ពួក​ទេសចរណ៍​ចេញ​ពី​តំបន់​ដែល​មាន​ករណី​មេរោគ​កូរ៉ូណា ថ្មី


មនុស្សម្នា​​ពាក់​ម៉ាស​ឈរ​នៅ​លើ​ឆ្នេរ​ខ្សាច់​នៅ​ក្នុង​ក្រុង Vung Tau ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។

វៀតណាម​កំពុង​ជម្លៀស​ពួក​ទេសចរណ៍​ចេញ​ពី​តំបន់​ដាណាង​បន្ទាប់ពី​មនុស្ស​ជា​ច្រើន​នាក់​បាន​ធ្វើ​តេស្ត​មាន​ជំងឺ​កូវីដ១៩​វិជ្ជមាន​ នៅ​ពេល​ដែល​រដ្ឋាភិបាលក្នុង​ផ្នែក​នានា​ជា​ច្រើន​នៃ​ពិភពលោក​ខិតខំ​បញ្ឈប់​ការ​រាលដាល​នៃ​មេរោគ​ដែល​បាន​សម្លាប់​មនុស្ស​ជិត​៦សែន​៥ម៉ឺន​នាក់។

សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​វៀតណាម​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​ជម្លៀស​មនុស្ស ៨ម៉ឺន​នាក់​ភាគច្រើន​ជា​ទេសចរណ៍​ក្នុង​ស្រុក​នឹង​ចំណាយ​ពេល​យ៉ាងហោច​ណាស់​ក៏​៤ថ្ងៃ​ដែរ។ វៀតណាម​នៅ​តែ​រក្សា​ការ​បិទជិត​សម្រាប់​ទេសចរណ៍​បរទេស។

វៀតណាម​កាលពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន​បាន​រាយការណ៍​ករណី​ឆ្លង​ក្នុង​ស្រុក​លើកទី១​ចាប់តាំង​ពីខែ​មេសា​មក​ ដោយ​បាន​ដាក់​រដ្ឋាភិបាល​ស្ថិត​ក្នុង​ការប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង។

នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ពួក​អាជ្ញាធរ​នៅក្នុង​រដ្ឋ​ Victoria ភាគ​អាគ្នេយ៍ បាន​រាយការណ៍ពីការ​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​ចំនួន​៥៣២ករណី​នៅ​ថ្ងៃ​ចន្ទ​នេះ​ហើយ​បាន​ព្រមាន​ពី​ការ​បិទ​សកម្មភាព​សង្គម​នៅ​ក្នុង​ទីកន្លែង​នោះ ដែល​អាច​បន្ត​ហួស​ពេល​កំណត់​កាល​ពី​ដំបូង​ដែល​មាន​ចំនួន​៦សប្តាហ៍។

លោក Danaiel Andrews នាយក​រដ្ឋមន្រ្តី​រដ្ឋ Victoria បាន​និយាយ​ថា «សម្រាប់​នៅ​ពេល​ឥឡូវ​នេះ យើង​កំពុង​ឃើញ​មនុស្ស​ជាច្រើន​ដោយ​មាន​ហេតុផល​ជា​ច្រើន​បាន​ចូលរួម​ធ្វើ​ការងារ​ដោយ​មាន​រោគសញ្ញា។ ការណ៍​នេះ​មិន​អាច​បន្ត​ទៀត​ទេ។ការ​រឹតត្បិត​ទាំង​នោះ​នឹង​ស្ថិត​នៅ​ជា​ធរមាន​យូរ​ជាង​ការរឹត​ត្បិត​កាលពី​ដំបូង​ហើយ​ខ្ញុំ​សុំ​អភ័យទោសដែល​និយាយ​ដូច្នេះ។ យើង​នឹង​ឃើញ​មនុស្ស​ជាច្រើន​ស្លាប់​ ជា​ពិសេស​នៅ​កន្លែង​ថែទាំ​មនុស្ស​ចាស់»។

សហរដ្ឋ​អាមេរិក​ដឹក​មុខ​គេ​ក្នុង​ពិភពលោក​ដោយ​មាន​ករណីឆ្លង​ជាង​៤លាន​២សែន​ករណី ហើយ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​បាន​បន្ថែម​ការ​ឆ្លង​ជាង​៥ម៉ឺន​៥ពាន់​ករណី និង​មនុស្ស​ស្លាប់​ជាប់​៥រយ​នាក់។ នេះ​តាម​សាកលវិទ្យាល័យ​ Johns Hopkins។

ពួក​អ្នក​ជំនាញ​សុខាភិបាល​ស្តី​បន្ទោស​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នូវ​ការ​ឆ្លង​លើ​ការ​បើក​ទ្វារ​ពាណិជ្ជកម្ម ​និង​កន្លែង​សាធារណៈ​រហ័ស​ពេក ហើយ​មិន​មាន​មនុស្ស​ពាក់​ម៉ាស និង​ការ​អនុវត្ត​ការ​រក្សា​គម្លាត​ឱ្យ​បាន​គ្រប់គ្រាន់៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG