ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាហ្វហ្គានីស្ថាន​អះអាង​ថា​ពួក​គេ​កំពុង​ទទួល​ជោគ​ជ័យ​ក្នុង​សមរភូមិ​នៅ​ក្រុង​ Lashkar Gah


កង​កម្លាំង​ពិសេស​អាហ្វហ្គានីស្ថាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រយុទ្ធជាមួយ​ពួក​តាលីបាន់ នៅ​ជាយ​ក្រុង​ Lashkar Gah នៃ​ខេត្ត​ Helmand កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា។
កង​កម្លាំង​ពិសេស​អាហ្វហ្គានីស្ថាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រយុទ្ធជាមួយ​ពួក​តាលីបាន់ នៅ​ជាយ​ក្រុង​ Lashkar Gah នៃ​ខេត្ត​ Helmand កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា។

កង​កម្លាំង​សន្តិសុខ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​អះអាង​ថា​ពួក​គេ​បាន​វាយ​រុញ​ច្រាន​ពួក​តាលីបាន់​ពី​ផ្នែក​នានា​នៃ​ទី​រួមខេត្ត​សំខាន់​មួយ​ក្នុង​ប៉ែក​ខាង​ត្បូង​ប្រទេស​ហើយ​បាន​សម្លាប់​ពួក​ប្រឆាំង​ច្រើន​នាក់​ នៅ​ពេល​ដែល​អរិភាព​របស់​ពួក​បះបោរ​ហាក់​ដូចជា​បាន​ចុះ​ថម​ថយ​នៅ​ក្នុង​ខេត្ត​ឯទៀតៗ​ដែល​មាន​សង្គ្រាម។

ពួក​បះបោរ​នេះ​បាន​បើក​ការវាយ​លុក​ធំមួយ​លើ​ក្រុង​ Lashkar Gah ​ដែល​ជា​ទីក្រុង​នៃ​ខេត្ត​ Helmand ​កាល​ពី​មួយ​សប្តាហ៍​មុននេះ ​ដោយ​បាន​ជម្រុល​ទៅ​មុខ​ទៅ​ក្នុង​ផ្នែក​នានា​នៃ​ក្រុង​នេះ​ដែល​ជិត​ត្រូវ​ឡោមព័ទ្ធ​ទាំង​ស្រុង។

ពួក​ទាហាន​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​រាប់សិប​នាក់​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ក្នុង​ថ្ងៃ​បន្ទាប់​មក​ហើយ​មាន​ទាហាន​ច្រើន​នាក់​ត្រូវ​របួស​ផង​ដែរ បណ្តាល​ឱ្យក្រុម​យោធា​ស.រ.អា.​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាសដើម្បី​គាំទ្រ​កង​កម្លាំង​រដ្ឋាភិបាល។

លោក​អភិបាល​ខេត្ត​ Helmand ​បាន​និយាយ​ប្រាប់​ VOA​ កាលពី​ថ្ងៃ​អាទិត្យ​ថា​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​បាន​វាយ​យក​បាន​មក​វិញ​នូវ​តំបន់ខ្លះៗ​ដែល​ពួក​គេ​បាន​បាត់​បង់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​តាលីបាន់​ ដែល​ការ​យក​បាន​មក​វិញ​នេះ​មាន​ការ​គាំទ្រ​ពី​កង​កាំភ្លើងធំ​ និង​ការ​វាយ​ប្រហារ​តាម​អាកាស។

លោក ​Hayatullah Hayat ​អភិបាល​ខេត្ត​ Helmand ​បាន​និយាយ​អះអាង​ថា​ ការ​វាយ​លុក​នេះ​បាន​បណ្តាល​ឱ្យ​យុទ្ធជន​តាលីបាន់​៨៨នាក់​ស្លាប់​ដោយ​មាន​រួម​បញ្ចូល​ទាំង​ពួក​យុទ្ធជន​បរទេស​ផង​ដែរ​ ហើយ​មាន​ពួក​តាលីបាន់​៩០​នាក់​ទៀត​បាន​ត្រូវ​របួស។

អភិបាល​ខេត្តរូប​នេះ​បាន​និយាយ​អះអាង​ថា «ឡាន​មួយ​ចំនួន​មានផ្ទុក​ដោយ​គ្រឿង​ផ្ទុះ​ដែល​បាន​ត្រូវ​ប្រុង​ប្រៀប​សម្រាប់​ធ្វើការ​វាយ​ប្រហារ​អត្តឃាត​ក៏​បាន​ត្រូវ​បាន​បំផ្លាញ​ចោល​ដែរ»។

កង​កម្លាំង​សន្តិសុខ​បាននិយាយថាការ​ប្រយុទ្ធ​គ្នា​យូរៗ​ម្តង​នៅ​តែ​មាន​ធ្វើ​តទៅ​ទៀត​នៅក្នុង​តំបន់​នោះ៕

XS
SM
MD
LG