ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំង​អាហ្វហ្គានីស្ថាន​បាន​ដណ្តើម​យក​ផ្នែក​ខ្លះ​នៃ​ក្រុង Kunduz​ ពី​ឧទ្ទាម​តាលីបង់​វិញ


កងកម្លាំង​អាហ្វហ្គានីស្ថាន​ (រូប​ស្តាំ) ឈរ​យាម​នៅ​តាម​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង Kunduz ​ភាគ​ខាង​ជើង​នៃ​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​ កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥។
កងកម្លាំង​អាហ្វហ្គានីស្ថាន​ (រូប​ស្តាំ) ឈរ​យាម​នៅ​តាម​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង Kunduz ​ភាគ​ខាង​ជើង​នៃ​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​ កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥។

កងកម្លាំង​អាហ្វហ្គានីស្ថាន​បាន​ដណ្តើម​យក​ផ្នែក​ខ្លះ​នៃ​ទីក្រុង Kunduz ​ពី​ក្រុម​ប្រយុទ្ធតាលីបង់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្សតិ៍​នេះ ក្រោយ​ពី​ការ​ប្រយុទ្ធ​គ្នាដែល​ក្រុម​មន្ត្រី​ពិព៌ណនា​ថា​មាន​សភាព​យ៉ាង​ខ្លាំងក្លា។

លោក Abdul Rauf Ibrahimi ​អ្នក​នាំ​ពាក្យ​នៃ​សភា​ជាន់​ទាប​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន ក្នុង​ទីក្រុង​កាប៊ុល​ថា កងកម្លាំង​រដ្ឋាភិបាល​កំពុង​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ទីក្រុង Kunduz ​ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​តើ​ខ្លួន​កាន់​កាប់​ទីក្រុង​នេះ​បាន​ឬ​នៅ​ទេ។

លោក​ Ibrahimi ថ្លែង​ថា «ការ​ប្រយុទ្ធ​គ្នា​កំពុង​កើត​ឡើង​ក្នុង​ទីក្រុង Kunduz ​ហើយ​ពិ​បាក​និយាយ​ថា​តើ​ផ្នែក​ណា​មួយ​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​រដ្ឋាភិបាល ហើយ​ផ្នែក​ណា​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​របស់​សត្រូវ​បាន​ទេ។ លោក​បន្ត​ទៀត​ថា ការ​ឆ្ពោះ​ទៅ​មុខ និង​ការ​ដក​ថយ​វិញ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​សង្គ្រាម។

Sediq Sediqqi អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់ VOA ថា កងកម្លាំង​អាហ្វហ្គានីស្ថាន​បាន​ធ្វើ​ការ​វាយប្រហារ​មួយ​កាល​ពី​យប់​មិញ ហើយ​ថា​ចំណាត់​ការ​នេះ​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ណាស់៕

XS
SM
MD
LG