ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្និសីទ​ស្តី​អំពី​អាហ្វហ្គានីស្ថាន​មាន​បំណង​ស្វែងរក​សាមគ្គីភាព​ជាអន្តរជាតិ​ ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ


លោក Toby Lanzer អ្នកតំណាងរង​ពិសេស​នៃ​បេសកកម្ម​ជំនួយ​របស់​អង្គការ​សហប្រជាជាតិ​
លោក Toby Lanzer អ្នកតំណាងរង​ពិសេស​នៃ​បេសកកម្ម​ជំនួយ​របស់​អង្គការ​សហប្រជាជាតិ​

កាល​ពី​ពីរឆ្នាំមុន​សហគមន៍អន្តរជាតិ​បាន​អំពាវនាវ​ស្វែងរក​ថវិកា​ជាង ១៥ពាន់លានដុល្លារ​ ជា​ផ្នែកមួយ​នៃ​ផែនការ​អភិវឌ្ឍ​រយៈពេល៤ឆ្នាំ​សម្រាប់​ប្រទេសអាហ្វហ្គានីស្ថាន។

ក្រុម​រដ្ឋមន្រ្តី​និង​មន្រ្តី​ជាន់ខ្ពស់​មក​ពី​ប្រទេសនានា​នៅជុំវិញ​ពិភពលោក​នឹង​ចូលរួមសន្និសីទ​ ដែលមាន​បំណង​ស្វែងរក​សាមគ្គីភាព​ជា​អន្តរជាតិ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ ដើម្បី​ជំរុញ​ដល់ការ​អភិវឌ្ឍ ​និង​ស្ថិរភាព។

កាល​ពី​ពីរឆ្នាំមុន​សហគមន៍អន្តរជាតិ​បាន​អំពាវនាវ​ស្វែងរក​ថវិកា​ជាង ១៥ពាន់លានដុល្លារ​ ជា​ផ្នែកមួយ​នៃ​ផែនការ​អភិវឌ្ឍ​រយៈពេល៤ឆ្នាំ​សម្រាប់​ប្រទេសអាហ្វហ្គានីស្ថាន។ កិច្ចប្រជុំ​ក្នុង​ទីក្រុង​ហ្សឺណែវ​ត្រូវបាន​គេមើលឃើញ​ថា​ ជា​ឱកាសល្អ​មួយ​នៅមុន​ការរៀបចំ​សន្និសីទ​បន្ទាប់ទៀត​នៅ​ឆ្នាំ២០២០ ដើម្បី​កំណត់​អំពី​ដំណើរការ​វិវត្ត​ទៅលើ​កំណែ​ទម្រង់​របស់​ប្រទេស។

លោក Toby Lanzer អ្នកតំណាងរង​ពិសេស​នៃ​បេសកកម្ម​ជំនួយ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេសអាហ្វហ្គានីស្ថាន ​បាន​និយាយ​ថា​ សន្និសីទ​នេះ​នឹង​ពិនិត្យមើល​ថាតើ​អាហ្វហ្គានីស្ថាន​អនុវត្ត​តាម​ការតាំងចិត្ត​របស់​ខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​បាន​ល្អ​កម្រិត​ណា​ និង​គ្រប់គ្រង​ហរិញ្ញវត្ថុ​សាធារណៈ​បាន​ល្អ​កម្រិតណា។ លោក Lanzer បាន​គូសបញ្ជាក់​បន្ថែម​ថា​ ព្រឹត្តិការណ៍​សំខាន់​មួយ​បាន​កើតឡើង​កាល​ពីចុង​ខែកុម្ភៈ​កន្លង​ទៅ ​នៅពេល​ដែល​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោកAshraf Ghani ​បាន​ប្រកាសថា​ លោក​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចរចា​ជាមួយ​ពួកតាលីបង់​ដោយ​គ្មាន​លក្ខខណ្ឌ។ កងម្លាំង​អាហ្វហ្គានីស្ថាន​បាន​ប្រយុទ្ធ​ជាមួយ​ក្រុមបះបោរ​តាលីបង់​ ដែល​នៅ​មិនព្រម​ទទួល​ស្គាល់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG