ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​យោធា​អាមេរិក​បញ្ជាក់​ថា  ​យន្តហោះ​យោធា​អាមេរិក​មួយ​គ្រឿង​បាន​ធ្លាក់


រូប​ឯកសារ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Mark Esper ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​មន្ទីរ​បញ្ចកោណ នៅ​ក្នុង​ក្រុង Arlington រដ្ឋ Virginia កាលពី​ថ្ងៃទី២០​ ខែធ្នូ ឆ្នាំ២០១៩។
រូប​ឯកសារ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Mark Esper ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​មន្ទីរ​បញ្ចកោណ នៅ​ក្នុង​ក្រុង Arlington រដ្ឋ Virginia កាលពី​ថ្ងៃទី២០​ ខែធ្នូ ឆ្នាំ២០១៩។

មន្រ្តី​យោធា​អាមេរិក​បាន​បញ្ជាក់​កាល​ពីថ្ងៃ​ចន្ទ​ថា ​យន្តហោះ​យោធា​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង ​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ជួយ​កងទ័ព​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ និង​ចែក​រំលែក​ព័ត៌មាន​សម្ងាត់​នៅលើ​សមរភូមិ​បាន​ធ្លាក់​នៅ​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​តាលីបង់​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។​

នាយ​សេនាធិការ​កងទ័ព​អាកាស​អាមេរិក​លោក​ឧត្តមសេនីយ៍​ Dave Goldfein ​បាន​និយាយ​ថា ​ យន្ដហោះ​ E-11A នោះ​បំពាក់​ដោយ​ប្រព័ន្ធ​ស៊ើប​ព័ត៌មាន​តាម​អាកាស​អំពី​ការ​ប្រយុទ្ធ​នៅ​សមរភូមិ។ ​ថ្លែង​ក្នុង​ពិធី​មួយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ​ លោក ​Goldfein ​បាន​និយាយា​ថា លោក​មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ។​ ក្រោយ​មក​ អ្នក​នាំ​ពាក្យ​យោធា​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​បាន​ប្រកាស​តាម​ធ្វីត​ថា គ្មាន​ការ​ចង្អុល​បង្ហាញ​ថា​ ​យន្ដហោះ​នោះ​ធ្លាក់​ដោយសារ​សត្រូវ​បាញ់​នោះ​ទេ។ ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក Mark Esper ​បាន​និយាយ​ថា​ លោក​ក៏​កំពុងតាម​ដាន​ព័ត៌មាន​នេះ​ដែរ។​

អំឡុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក​ Florence Parly មន្រ្តី​កងកម្លាំងប្រដាប់​អាវុធ​បារាំង​នៅ​ក្រសួង​ការពារជាតិ​កាលពី​ថ្ងៃចន្ទ​ លោក​ Mark Esper​ ថា «ខ្ញុំ​បាន​ដឹង​រឿង​នេះ»។​

ព័ត៌មាន​ដំបូង​អំពី​ការ​ធ្លាក់​យន្តហោះ​នេះ​ចេញ​លើ​បណ្តាញ​សង្គម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​មាន​សេចក្តី​រាយការណ៍​ពីប្រជាជន​ក្នុង​ស្រុក​នៅ​ក្នុង​ខេត្ត Ghazni ។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក ក្រុម​តាលីបង់​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​យន្ដ​ហោះ​នោះ​បាន​ធ្លាក់​នៅ​ម៉ោង​ថ្ងៃត្រង់ហើយ​គ្មាន​អ្នក​នៅ​រស់​ទេ។​ ពួក​តាលីបង់​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​បំប៉ោង​ព័ត៌មាន​អំពី​អ្នក​ស្លាប់៕

XS
SM
MD
LG