សកម្មភាពអរិភាពជាបន្តបន្ទាប់ពីប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងកូរ៉េខាងជើង បានសាក ល្បងកម្លាំងយោធាសហរដ្ឋអាមេរិកនៅបរទេសជាង៤៨ម៉ោងកន្លងមក នៅពេលដែលសហរដ្ឋអាមេរិក បន្តប្រយុទ្ធការរាលដាលជាសាលនូវមេរោគកូរ៉ូណា នៅក្នុងប្រទេសរបស់ខ្លួន។
លោក Mark Esper រដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក បានប្រាប់បណ្តាញ ទូរទស្សន៍ NBC ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងបន្តការការពារ។ ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងថា យើង បានប្រុងប្រៀបខ្លួន១០០ភាគរយដើម្បីដោះស្រាយការគំរាមកំហែងនេះ គូសត្រូវដែលមកពីទីនោះ»។
មន្ទីរបច្ចកោណ បានចេញវីដេអូអំពីអ្វីដែលខ្លួន បានពណ៌នាថាជាការខិតមកជិតម្តងហើយម្តងទៀតប្រកបដោយគ្រោះថ្នាក់ និងការរុកគួនកាលពីថ្ងៃពុធដោយនាវាឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់ចំនួន១១លើកឆ្ពោះមកកាន់នាវាសហរដ្ឋអាមេរិកចំនួន៦គ្រឿងនៅក្នុងដែនទឹកអន្តរជាតិនៅក្នុងឈូងសមុទ្រពែក។ការបើកនាវាខិតមកជិតនេះ បានស្ថិតនៅក្នុងរង្វង់១០ម៉ែត្រពីនាវាឆ្មាំការពារដែលសមុទ្រសហរដ្ឋអាមេរិកឈ្មោះ Cutter Maui។
តាមកងនាវាសហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា នៅដែនអាកាសអន្តរជាតិលើ សមុទ្រមីឌីទែរ៉ានេ យន្តហោះចំបាំងរុស្ស៊ីមួយគ្រឿងធុន SU-35 បានស្ទាក់យន្តហោះស៊ើបយកការណ៍ធុន P-8A របស់សហរដ្ឋអាមេរិក ដែលកំពុងហោះក្នុងល្បឿនយ៉ាងលឿន។ ក្រុមអាកាសយានិកយន្តហោះធុន P-8A បានរាយការណ៍ពីការរំខានយាយីដែលមានរយៈពេលប្រហែល៤០នាទី។
ឧត្តមសេនីយ៍សហរដ្ឋអាមេរិកលោក Tod Wolters មេបញ្ជាការនៃទីបញ្ជាការសហរដ្ឋអាមេរិកនិងអឺរ៉ុបនិងជាអគ្គមេបញ្ជាការកំពូលសម្ព័ន្ធមិត្តអឺរ៉ុបរបស់អង្គការអូតង់ បានពណ៌នាការស្ទាក់យន្តហោះជា«ការអកុសល»និង«គ្មានវិជ្ជាជីវៈ»។
តាមទីបញ្ជាអាកាសរបស់សហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា រុស្ស៊ី ក៏បានសាកល្បងកាំជ្រួចមីស៊ីលប្រឆាំងផ្កាយរណបកាលពីថ្ងៃពុធដែរ។
តាមយោធាកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា កាលពីមួយថ្ងៃមុន កូរ៉េខាងជើង បានបាញ់បង្ហោះសាកល្បងកាំជ្រួចមីស៊ីលវង់ប្រតិបត្តិការខ្លីជាច្រើនគ្រាប់ចូលក្នុងសមុទ្រជប៉ុន ប៉ុន្មានម៉ោងមុនការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅក្នុងប្រទេសកូរ៉េខាងត្បូង៕