ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​អំពាវនាវ​រក​អន្តរាគមន៍​ជួយ​ពលករ​បានមក​បោះឆ្នោត

រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។ (REUTERS/Pring Samrang)

អ្នកជំនាញ​យល់​ថា​ ក្នុង​ចំណោម​ពលករ​ជាង​មួយ​លាន​នាក់​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ គឺ​អាច​នឹង​បាត់​បង់​ឱកាស​បោះឆ្នោត​ស្ទើតែ​ទាំងអស់ ដោយ​មានតែ​ពលករ​ចំនួន​តិចតួច​ទេ​ នឹង​អាច​មក​បោះឆ្នោត​បាន​បើសិនជា​មិន​មាន​អន្តរាគមន៍​ទាន់ពេល។

អ្នក​ជំនាញ​សិទ្ធិ​ពលករ ​និង​តំណាង​ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្វះស្វែង​រក​វិធី​ ដើម្បី​ជួយ​សម្រួល​ឱ្យ​ពលករ​ដែល​បាន​ចុះឈ្មោះ​ ហើយ​បាន​មក​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅថ្ងៃ​អាទិត្យ​ ទី​៤ ខែ​មិថុនា​ខាងមុខ​នេះ។

អ្នកជំនាញ​យល់​ថា​ ក្នុង​ចំណោម​ពលករ​ជាង​មួយ​លាន​នាក់​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ គឺ​អាច​នឹង​បាត់​បង់​ឱកាស​បោះឆ្នោត​ស្ទើតែ​ទាំងអស់ ដោយ​មានតែ​ពលករ​ចំនួន​តិចតួច​ទេ​ នឹង​អាច​មក​បោះឆ្នោត​បាន​បើសិនជា​មិន​មាន​អន្តរាគមន៍​ទាន់ពេល។

លោក​ ឌី ថេហូយ៉ា ​មន្ត្រី​កម្មវិធី​ការងារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិ​មនុស្ស​ហៅកាត់​ថា​ សង់ត្រាល់​ បាន​បញ្ជាក់​ប្រាប់​កម្មវិធី​ Hello VOA​ ថា​លោក​មិន​ទាន់​មាន​ឃើញ​មាន​ការ​សម្របសម្រួល​ឱ្យ​ពលករខ្មែរ​ បាន​មក​បោះឆ្នោត​នៅ​ឡើយ​ទេ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​បន្ថែម​ថា​៖ «អ្នកដែល​បាន​ចុះ​ឈ្មោះ​ហើយ​ក៏​មិន​ប្រាកដ​ជា​បាន​មក​បោះឆ្នោត​ដែរ ​ដោយសារ​តែ​មាន​ហេតុផល​ពេល​វេលា​គាត់​ធ្វើការ​បើ​គាត់​មក​គេ​កាត់​ប្រាក់ខែ។ គេ​បញ្ឈប់​គាត់។ ហើយ​មួយ​ទៀត​ គាត់​មាន​បទពិសោធន៍​កាលពី​គាត់​មក​ចុះឈ្មោះ​បោះឆ្នោត​ម្តង​ គឺ​មាន​ការគំរាម​កំហែង​ពី​អាជ្ញាធរ​តាម​បណ្តា​ជាយដែន​កន្លងមក ​ដូចជា​មាន​ការ​ចាប់​គាត់ជាដើម។ អ្នក​មួយ​ចំនួន​គាត់​មាន​ការភ័យ‍»។

លោក ហូយ៉ា​ ស្នើថា​ គួរតែមាន​ការ​ស្នើ​សុំ​ឱ្យ​និយោជក​ថៃ​យល់​ព្រម​ឱ្យ​ពលករ​ឈប់​សម្រាក​បីថ្ងៃ​ ដោយ​មិន​កាត់ប្រាក់​ មានការ​លើកលែង​ទិដ្ឋាការ​ចេញចូល ​សម្រប​សម្រួល​ច្រកចេញចូល​ឱ្យ​បាន​ឆាប់​រហ័ស ​និង​ណែនាំ​កុំ​ឱ្យ​ដំឡើង​តម្លៃ​ក្នុង​ការ​ធ្វើ​ដំណើរ។

លោក​ អោ សម្បត្តិ​ មេការ​មួយ​រូប​នៅក្នុង​រោងចក្រ​សាច់មាន់​នៅ​ក្នុង​ខេត្ត​ឈុន បូរី​ប្រទេស​ថៃ​ បញ្ជាក់​ថា​ ក្នុង​ចំណោម​កម្មករ​ខ្មែរ​ចំនួន​៣.៧០០​នាក់​ដែល​ធ្វើ​ការ​នៅ​ទីនោះ​ គឺ​មានតែ​៥០០នាក់​ទេ​ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត។ ប៉ុន្តែ​ចំនួន​អ្នក​ទៅបោះឆ្នោត​អាច​នឹង​តិច​ជាង​នេះ។

លោក ​សម្បត្តិ​ អំពាវនាវ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជាធ្វើ​តាម​ការស្នើសុំ​របស់​អង្គការ​សង់ត្រាល់។

លោក​បន្ថែម​ទៀតថា៖ ​«នៅពេល​ដែល​ពលករ​ទៅដល់​ជាយដែន​គ្រប់​ច្រក​ណា​ក៏ដោយ ​សូម​ឱ្យ​សមត្ថកិច្ច​ ឬ​ក៏​ប៉ូលិស ​ឬក៏​អ្នកដែល​មាន​តួនាទី​ទាំងឡាយ​ កុំធ្វើ​ឱ្យ​គ្នា​ខ្លាច​ថា​ ទៅ​បោះឆ្នោត​គេ​ស្គាល់​ឈ្មោះ​ ហើយ​ធ្វើយ៉ាងនេះ​ ឬយ៉ាងនោះ​ហើយ​ទៅ​បោះឆ្នោត​ គឺ​អត់​ឃើញ​មាន​ឈ្មោះ​ ហើយ​កាលពី​ទៅ​ចុះ​ឈ្មោះ​គេ​សួរថា ​មក​ពីណាពីណី គឺ​គេ​និយាយ​ដាក់​យើងមិន​សមរម្យ‍»។

មាន​ពលករ​ខ្មែរ​ជាង​មួយលាន​នាក់​កំពុង​ធ្វើការ​ទាំងស្របច្បាប់​ និង​មិនស្រប​ច្បាប់​នៅក្នុង​ប្រទេស​ថៃ​ ប៉ុន្តែ​អ្នកជំនាញ​វាយតម្លៃ​ថា ​ចំនួន​អ្នក​ដែល​បាន​មក​ចុះឈ្មោះ​បោះឆ្នោត​គឺ​មិន​ដល់​២ភាគរយ​ផង៕

XS
SM
MD
LG