ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា៖ ការគាំទ្រគណបក្សសង្គ្រោះជាតិមានភាពខ្លាំងក្លាជាងពេលណាៗទាំងអស់

រូបឯកសារ៖ លោក​ កឹម​ សុខា​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិដ៏ទៃទៀត​​​ នៅក្នុង​ក្បួន​យុទ្ធនា​ការ​ឃោសនា​រក​សំលេង​​ឆ្នោត ថ្ងៃ​ដំបូង​​របស់​​គណបក្ស​សង្គ្រោះជាតិ​ នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)

លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិបានថ្លែងនៅ​ក្នុង​បទសម្ភាសជាមួយនឹង​ទីភ្នាក់ងារព័ត៌មាន Reuters ថា គណបក្ស​របស់​លោក​សង្ឃឹមថា នឹងឈ្នះ៦០ភាគរយនៃ​សំឡេង​ឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​ឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះ ដែល​ត្រូវ​បាន​គេ​ឃើញថាជា​ ឧបករណ៍ដ៏សំខាន់សម្រាប់​វាស់ស្ទង់ទៅលើការបោះឆ្នោតជាតិឆ្នាំ២០១៨។

មេដឹកនាំគណបក្ស​ប្រឆាំង​កម្ពុជានៅថ្ងៃអាទិត្យនេះបាន​ថ្លែងថា គណបក្ស​របស់​លោក​នឹង​ឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤មិថុនា​ និងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ ដោយលើកឡើងពី​កម្លាំងនៃក្រុមប្រឆាំង​ដែល​មានសភាពខ្លាំងក្លានិង​រួបរួមសាមគ្គីគ្នា​ខ្លាំង​ជាមុន ដើម្បីប្រជែងជាមួយនឹង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិបានថ្លែងនៅ​ក្នុង​បទសម្ភាសជាមួយនឹង​ទីភ្នាក់ងារព័ត៌មាន Reuters ថា គណបក្ស​របស់​លោក​សង្ឃឹមថា នឹងឈ្នះ៦០ភាគរយនៃ​សំឡេង​ឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​ឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះ ដែល​ត្រូវ​បាន​គេ​ឃើញថាជា​ ឧបករណ៍ដ៏សំខាន់សម្រាប់​វាស់ស្ទង់ទៅលើការបោះឆ្នោតជាតិឆ្នាំ២០១៨។

លោកបានថ្លែងបន្តថា គណបក្សសង្គ្រោះជាតិ​រំពឹង​ថា នឹងឈ្នះ៧០ភាគរយ​នៅ​ក្នុង​សភានៅ​ក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាង​មុខនេះ។

ការបោះឆ្នោត​នៅថ្ងៃទី៤ ខែមិថុនាខាង​មុខនេះ​ត្រូវបាន​គេ​ឃើញថា ជា​ការប្រឈមដ៏ធំបំផុតមួយ​ដែល​គណបក្សកាន់អំណាចរបស់​លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវប្រឈមនៅជិត៤ទសវត្សរ៍ចុង​ក្រោយនេះ បន្ទាប់ពីគណបក្សរបស់លោក​បាន​ឈ្នះតិចតួចទៅ​លើគណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ ដោយ​ពេលនោះគណបក្ស​របស់​លោក ហ៊ុន សែន បាត់បង់អាសនៈជាច្រើនទៅឲ្យគណបក្សប្រឆាំង ដែលលទ្ធផល​នៃការ​បោះឆ្នោតនោះគឺជា​លទ្ធផល​អាក្រក់បំផុតមួយ​សម្រាប់លោក ហ៊ុន សែន ចាប់​តាំងពីប្រទេសកម្ពុជាប្រកាន់​លទ្ធិប្រជាធិបតេយ្យពេញលេញ​នៅ​ក្នុងឆ្នាំ១៩៩៨។

លោក កឹម សុខា បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្នុងបទ​សម្ភាសមួយ​ក្រោយ​មាន​ការប្រមូលផ្តុំដឹកនាំក្រុមអ្នកគាំទ្ររាប់ពាន់នាក់​នៅ​ក្នុងខេត្តព្រៃវែងថា៖«ការគាំទ្រទៅលើគណបក្សសង្គ្រោះជាតិ​មាន​ភាពខ្លាំងក្លាជាងពេល​ណាៗទាំងអស់ ទាំងនៅក្នុងទីក្រុងនិងនៅតាមតំបន់ជនបទ»៕

XS
SM
MD
LG