ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សម្រេច​ឃុំខ្លួន​សកម្មជន​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​អហិង្សា ​រួមមាន​អ្នកស្រី​ទេព វន្នី​


អ្នកស្រី​ង៉ែត ឃុន សកម្មជនសហគមន៍​បឹងកក់ ត្រូវ​ក្រុមសមត្ថកិច្ច​ចាប់​ឲ្យ​នៅ​មួយកន្លែង​ខណៈពេល​ដែល​តវ៉ាទាមទារ​ឲ្យដោះលែង​អ្នកស្រី​បូវ​ សោភា​ ​នៅ​មុខ​សាលាតំបូង​រាជធានី​ភ្នំពេញក្រោយ​ពេល​សាកសួរ​ដោយសាលាតំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។​អ្នកតំណាងសហគមន៍​​បឹងកក់​ចំនួន​ពីរ​រូប​ត្រូវចាប់ខ្លួន​ខណៈពេល​ធ្វើយុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ» កាលពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា កន្លងទៅ​នេះ។(ឡេង​ ឡែន/VOA)
អ្នកស្រី​ង៉ែត ឃុន សកម្មជនសហគមន៍​បឹងកក់ ត្រូវ​ក្រុមសមត្ថកិច្ច​ចាប់​ឲ្យ​នៅ​មួយកន្លែង​ខណៈពេល​ដែល​តវ៉ាទាមទារ​ឲ្យដោះលែង​អ្នកស្រី​បូវ​ សោភា​ ​នៅ​មុខ​សាលាតំបូង​រាជធានី​ភ្នំពេញក្រោយ​ពេល​សាកសួរ​ដោយសាលាតំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។​អ្នកតំណាងសហគមន៍​​បឹងកក់​ចំនួន​ពីរ​រូប​ត្រូវចាប់ខ្លួន​ខណៈពេល​ធ្វើយុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ» កាលពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា កន្លងទៅ​នេះ។(ឡេង​ ឡែន/VOA)

ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​លំនៅដ្ឋាន​បាន​បើក​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ តាំងពី​ខែ​ឧសភា​ ហើយ​ការ​ចាប់​ខ្លួន​សួរ​ចម្លើយ​​ហើយ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ក៏​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់។

បន្ទាប់​ពី​ការ​រៀបចំ​ពិធី​បន់ស្រន់​ដាក់​បណ្តាសាអ្នក​បង្ក​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់អ្នកធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សហគមន៍​បឹងកក់​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ ​លោក​ស្រី ​ទេព វន្នី​ និង​សហ​ការី​របស់​អ្នកស្រី​ម្នាក់​ទៀត​ បាន​ត្រូវ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ម្តង​ទៀត​ តាម​ការ​ចោទប្រកាន់​ពី​អាជ្ញាធរ​ដែលថា​ សកម្មភាព​របស់​អ្នកស្រីបាន​ធ្វើ​ឲ្យ​ខូច​ដល់​សន្តិសុខ​ក្នុង​សង្គម។​

ប្រជាពលរដ្ឋ​ប្រមាណ​ជា​ជាង​២០នាក់បាន​មក​ប្រមូល​ផ្តុំ​គ្នា​ស្រែក​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បន្ទាប់​ពី​កម្លាំង​មាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ ​បាន​បញ្ជូន​ជ័យ​លាភី​រង្វាន់​ស្ត្រីជា​អ្នក​ដឹក​នាំរបស់​អង្គការ​ Vital Voices​ គឺ​លោក​ស្រី​ទេព វន្នី​ និង​សកម្មជន​ដីធ្លី​ក្នុង​តំបន់​បឹងកក់​ម្នាក់​ទៀតគឺ​អ្នកស្រី​បូវ សោភា​ ​មក​កាន់​តុលាការ​ដើម្បី​សាក​សួរ​បន្ថែម​អំពី​ការ​ធ្វើ​«យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ»​ ដែល​បាន​រៀបចំ​នៅ​សហគមន៍​បឹងកក់​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ។​ សកម្មជន​ទាំងពីរ​នាក់​នេះ​ ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​រង់​ចាំ​ការ​ជំនុំ​ជម្រះ​ទោស។​

​អ្នកតំណាងសហគមន៍បឹងកក់បក់តវ៉ាទាមទារ​ឲ្យដោះលែង​អ្នកស្រី​បូវ​ សោភា​ ​នៅ​មុខ​សាលាតំបូង​រាជធានី​ភ្នំពេញក្រោយ​ពេល​សាកសួរ​ដោយសាលាតំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។​អ្នកតំណាងសហគមន៍បឹងកក់​ចំនួន​ពីរ​រូប​ត្រូវចាប់ខ្លួន​ខណៈពេល​ធ្វើយុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ» កាលពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា កន្លងទៅ​នេះ។(ឡេង​ ឡែន/VOA)
​អ្នកតំណាងសហគមន៍បឹងកក់បក់តវ៉ាទាមទារ​ឲ្យដោះលែង​អ្នកស្រី​បូវ​ សោភា​ ​នៅ​មុខ​សាលាតំបូង​រាជធានី​ភ្នំពេញក្រោយ​ពេល​សាកសួរ​ដោយសាលាតំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។​អ្នកតំណាងសហគមន៍បឹងកក់​ចំនួន​ពីរ​រូប​ត្រូវចាប់ខ្លួន​ខណៈពេល​ធ្វើយុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ» កាលពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា កន្លងទៅ​នេះ។(ឡេង​ ឡែន/VOA)

ក្រុម​ប្រជា​ពលរដ្ឋ​បាន​ស្រែក​ខ្លាំងៗ​នៅ​ពីមុខ​តុលាការ​ ទាមទារ​ឲ្យ​ដោះលែង​សកម្ម​ជន​សិទ្ធិ​លំនៅ​ដ្ឋាន​ទាំង​ពីរ​នាក់​នេះ​មក​វិញ​ ដោយហេតុ​ថា​ សកម្ម​ភាព​ដែល​សកម្មជន​ទាំង​ពីរ​នាក់​បាន​ធ្វើ​កាលពី​ពេល​កន្លង​មក​ មិន​បាន​ប្រឆាំង​នឹង​ច្បាប់​រដ្ឋ​ ឬ​បង្ក​ចលាចល​សង្គម​នោះ​ឡើយ។​

​នៅ​ក្នុង​ការ​ជួបជុំ​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​សកម្ម​ជន​ទាំងពីរ​នេះ​ អ្នកស្រី​ហួត ចាន់សុវណ្ណ​ វ័យ៤៦​ឆ្នាំ​ ជា​បងស្រី​បង្កើត​របស់​លោក​ស្រី ទេព វន្នី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ការ​តវ៉ា​រក​យុតិ្តធម៌​របស់​អ្នក​ទាំងពីរ​នេះ​មិន​បាន​ប៉ះពាល់​ការ​អនុវត្ត​ច្បាប់​ប្រទេស​កម្ពុជា​នោះ​ទេ​ ហើយ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ គឺ​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ​ និង​សព​លោក​កែម ឡី​ អ្នកវិភាគ​នយោបាយ​កម្ពុជា​តែ​ប៉ុណ្ណោះ។​

«ច៎ា!​ ខ្ញុំ​សូម​អំពាវនាវ​គ្រប់​សហគមន៍​ទាំង​អស់​ និង​អង្គការ​ដែល​ជួយ​គាំទ្រ​ ទាំងខាង​ក្រៅ​ប្រទេស​ ក្នុង​ប្រទេស ​សូម​ឲ្យ​ជួយ​គាំទ្រ​ដល់​ពួកគាត់​ផង​ ព្រោះ​យើង​ជា​ពលរដ្ឋ​ដែល​ស្លូតត្រង់​ តវ៉ា​ដើម្បី​យុត្តិធម៌​ ​ តែ​គេ​ចាប់​មក​អញ្ចឹង​គឺ​ជា​អយុត្តិធម៌​ណាស់។ ​សូម​ឲ្យ​ពួកគាត់​ជួយ​គាំទ្រ។​ គ្រប់​ស្ថាប័ន​ និង​អង្គការ​ទាំងអស់​ហ្នឹង​ សូម​ឲ្យ​ជួយ​គាត់​ផង»។​

ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​លំនៅដ្ឋាន​បាន​បើក​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ តាំងពី​ខែ​ឧសភា​ ហើយ​ការ​ចាប់​ខ្លួន​សួរ​ចម្លើយហើយ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ក៏​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់។​ យុទ្ធនាការ ​ដែល​រដ្ឋាភិបាល​បារម្ភ​ថា​ អាច​ក្លាយ​ទៅជា​ចលនា​បដិវត្តន៍​នោះ​ គឺ​ដើម​ឡើយ​មាន​គោល​បំណង​ពីរ​ គឺ​ទីមួយ​ ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ចោទ​ចំនួន​ប្រាំរូប​ ដែល​ជា​សកម្មជន​សិទ្ធិ​មនុស្ស​នៃសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប.) និង​ការ​កាន់​ទុក្ខដល់​ការ​ជាប់​ឃុំឃាំង​ដល់​មនុស្ស​ទាំង​ប្រាំ​នាក់​នោះ។

យុទ្ធនាការ​នេះ ​ក្រោយ​មក​ក៏រាប់​បញ្ចូលការ​ទាមទារយុត្តិធម៌​ជូន​លោក​កែម ឡី​ អ្នក​វិភាគ​នយោបាយដ៏​សំខាន់​នៅ​កម្ពុជា​ ដែល​ត្រូវ​ខ្មាន់​ភ្លើង​បាញ់​ស្លាប់​កណ្តាល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​និង​ការ​ស្វែងរកដំណោះ​ស្រាយ​សម្រាប់ទំនាស់​ដីធ្លី​ដែល​បាន​កើត​ឡើង​ទូទាំង​ប្រទេស​កម្ពុជា។​

អ្នកស្រី​ ទេព វន្នី តំណាង​សហគមន៍​បឹង​កក់​ថ្លែង​នៅ​ក្នុងយុទ្ធនាការ​«​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ​»​នៅ​ថ្ងៃ​ច័ន្ទ ទី​០១ ខែ​សីហា​ ឆ្នាំ​២០១៦​ ដើម្បី​គោរពវិញ្ញាណក្ខន្ធ​សព​អ្នក​វិភាគ​ការអភិវឌ្ឍន៍​សង្គម​លោក ​កែម​ ឡី។ (ឡេង ឡែន/VOA)
អ្នកស្រី​ ទេព វន្នី តំណាង​សហគមន៍​បឹង​កក់​ថ្លែង​នៅ​ក្នុងយុទ្ធនាការ​«​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ​»​នៅ​ថ្ងៃ​ច័ន្ទ ទី​០១ ខែ​សីហា​ ឆ្នាំ​២០១៦​ ដើម្បី​គោរពវិញ្ញាណក្ខន្ធ​សព​អ្នក​វិភាគ​ការអភិវឌ្ឍន៍​សង្គម​លោក ​កែម​ ឡី។ (ឡេង ឡែន/VOA)

លោក​ស្រី​ទេព វន្នី​ និង​សហការី​របស់​លោក​ស្រីគឺ​អ្នកស្រី​បូវ សោភា​បាន​មក​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នា​ម៉ោង​៧​ព្រឹកនៅថ្ងៃ​ពុធ​នេះ។​ នៅ​ពេល​ដែល​លោក​ស្រី​មិនទាន់​ត្រូវ​បាន​គេ​ឃាត់​ខ្លួន​ លោក​ស្រី​ទេព វន្នីបាន​ប្រាប់​ VOA​ កាលពី​ថ្ងៃ​ច័ន្ទ​ថា​ យុទ្ធនាការ​ដែល​រៀបចំ​ឡើង​ជា​រៀងរាល់​សប្តាហ៍​នេះ​ មិន​បាន​ផ្តោត​លើការ​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ​ តែ​វា​គ្រាន់​តែ​ជា​ការ​តស៊ូ​មតិ​ដោយ​អហិង្សា​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​ប៉ុណ្ណោះ។​ លោក​ស្រី​បញ្ជាក់​ថា​ យុទ្ធនាការ​នេះធ្វើ​ឡើង​ ដោយ​មិន​បាន​បំពាន​ច្បាប់​រដ្ឋ​ ឬច្បាប់​អន្តរជាតិ​នោះ​ឡើយ។​

«យើង​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​យើង​ ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​ ដែល​មិន​អាច​ទទួល​យក​បាន​នូវ​ការរំលោភ​សិទ្ធិ​ និង​ការ​គាប​សង្កត់​ណាមួយ​ពី​រដ្ឋាភិបាល​ដែល​កំពុង​ធ្វើបច្ចុប្បន្ន​ ហើយ​អ្វីដែល​យើង​ធ្វើគឺ​យើង​ធ្វើ​តាម​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ គឺ​យើង​មិន​បាន​ធ្វើ​អ្វី បំពាន​ទៅ​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ ឬ​ច្បាប់​ជាតិ​ អន្តរជាតិ​ណា​មួយ​ទេ»។​

ក្រុម​អ្នករៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទពណ៌ខ្មៅ​ យ៉ាង​ហោចណាស់​ប្រាំមួយនាក់​ដែល​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទី​តាំងដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃ​ច័ន្ទ​កន្លង​ទៅ។ ​ប៉ុន្តែ​មនុស្ស​ចំនួន៤​រូប​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ថ្ងៃ​ច័ន្ទ​ដដែល​នោះ។​ ដោយ​ឡែក​ លោក​ស្រី​ទេព វន្នី​ និង​អ្នកស្រី​បូវ សោភា​មិន​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​នោះ​ទេ​ តែ​បែរ​ជាត្រូវ​បាន​បញ្ជូនមកតុលាការ​ដំបូង​រាជធានីភ្នំពេញ។​

អ្នកស្រី​ទេព វន្នី ​អ្នកតំណាងសហគមន៍បឹងកក់បក់ដៃ​ពី​បង្អួច​តុលាការ​តំបូង​ខណៈពេលដែល​អ្នកស្រី​ត្រូវ​តុលាការ​សាកសួរ​អំពី​ការធ្វើ​យុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»ដោយសាលាតំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។​ អ្នកតំណាងសហគមន៍បឹងកក់​ចំនួន​ពីរ​រូប​ត្រូវចាប់ខ្លួន​ខណៈពេល​ធ្វើយុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ» កាលពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា កន្លងទៅ​នេះ។(ឡេង​ ឡែន/VOA)។ (ឡេង​ ឡែន/VOA)
អ្នកស្រី​ទេព វន្នី ​អ្នកតំណាងសហគមន៍បឹងកក់បក់ដៃ​ពី​បង្អួច​តុលាការ​តំបូង​ខណៈពេលដែល​អ្នកស្រី​ត្រូវ​តុលាការ​សាកសួរ​អំពី​ការធ្វើ​យុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»ដោយសាលាតំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។​ អ្នកតំណាងសហគមន៍បឹងកក់​ចំនួន​ពីរ​រូប​ត្រូវចាប់ខ្លួន​ខណៈពេល​ធ្វើយុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ» កាលពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា កន្លងទៅ​នេះ។(ឡេង​ ឡែន/VOA)។ (ឡេង​ ឡែន/VOA)

រីឯស្រ្តី​ជនជាតិ​អេស្ប៉ាញម្នាក់​ទៀត​ គឺ​នាង​ម៉ាហ្គា​ ប៊ូហូសា​ សេហ្គាដូ​ (Marga Bujosa Segado)​ ត្រូវ​គេ​រាយ​ការណ៍​ថា​ ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​ផង​ដែរ​ ​បន្ទាប់​ពី​អ្នកស្រីបាន​ចូលរួម​ឃ្លាំមើល​ការ​ធ្វើ​យុទ្ធនាការ​នេះ។​ អ្នកស្រី​ក៏​ត្រូវ​គេ​រាយ​ការណ៍​ថា​ អាជ្ញាធរ​កម្ពុជានឹង​បញ្ចប់​ទិដ្ឋាការ​របស់​អ្នកស្រី​ រួចត្រូវ​បញ្ជូន​ចេញ​ពី​កម្ពុជា។​

លោក​សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​អំពី​ការ​រឹតត្បិត​សេរីភាព​ដោយ​រាជ​រដ្ឋាភិបាល​ ដែល​ផ្តើម​ចេញ​ពី​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ។​ លោក​អះអាង​ថា​ ការ​ចាប់​ខ្លួន​សកម្មជន​យុទ្ធនាការថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​នេះ​គឺ​ជា​ការ​បង្កា​ការ​ផ្ទុះឡើង​នូវចលនា​បដិវត្តន៍​ពណ៌។

«យើង​យល់​ថា​ ​យើង​ការពារ​អញ្ចឹងក៏​ជា​ការ​ល្អដែរ​ គំនិត​ដែល​ថា​ហ្នឹង​ ពីព្រោះ​មុន​នឹង​ក្លាយ​ទៅ​ជា​អគ្គីភ័យ​ វា​ចេញពី​ល្ងើក​ភ្លើង​តិច​តួច។ ​បាទ!​ អញ្ចឹង​ទេគឺ​ថា​ ការ​ទប់​ស្កាត់​ហ្នឹងវា​តូច​ល្អ។ ​ចាំធំ​ហើយ​ទប់​ស្កាត់​ អាហ្នឹង​ងាប់​រាប់​រយ​នាក់​ទៅ​ក៏​មិន​ល្អ​ទេ។ អញ្ចឹង​គេទប់​ស្កាត់​ មិន​ឲ្យ​មាន​បញ្ហា​រពើត​រពើង​ ព្រោះ​សង្គម​ត្រូវការ​ជីវភាព​សង្គម​រស់​នៅ​ គេ​បម្រើ​ប្រជា​ពលរដ្ឋ​ទូទៅ​ មិនមែន​បម្រើ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​តូច​ណា​ ដែល​ចាំតែ​ប្រឆាំង​ឯណា!»​

លោកបន្តថា ​ ​អធិប្បាយ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​ដែល​ថា ​ស្ថានភាព​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុជាមាន​ការ​ធ្លាក់​ចុះ​ដុនដាប​នោះ​គឺ​ជា​ការ​វាយ​តម្លៃ​អវិជ្ជមាន​ដល់​ស្ថានភាព​ប្រទេស​កម្ពុជា​ ដែល​កំពុង​មាន​សុខសន្តិភាព​ បើ​ធៀប​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈឹម​បូព៌ា​ ដែល​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ច្របូក​ច្របល់​ និង​រងការ​ទម្លាក់​គ្រាប់​បែក​ស្លាប់​មនុស្ស​ស្ទើរ​រាល់​ថ្ងៃ​នោះ។

អ្នកស្រី​ បូវ សោភា សកមុ្មជន​សហគមន៍​បឹងកក់តុលាការ​បញ្ចួនទៅ​ឃុំ​ខ្លួន​ក្រោយ​ពេល​សាកសួរ​ដោយសាលាតំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។ អ្នកស្រី​បូវ​ សោភា​ ​ត្រូវចាប់ខ្លួន​ខណៈពេល​ធ្វើយុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ» កាលពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា កន្លងទៅ​នេះ។ ​(ឡេង​ ឡែន/VOA)
អ្នកស្រី​ បូវ សោភា សកមុ្មជន​សហគមន៍​បឹងកក់តុលាការ​បញ្ចួនទៅ​ឃុំ​ខ្លួន​ក្រោយ​ពេល​សាកសួរ​ដោយសាលាតំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។ អ្នកស្រី​បូវ​ សោភា​ ​ត្រូវចាប់ខ្លួន​ខណៈពេល​ធ្វើយុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ» កាលពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា កន្លងទៅ​នេះ។ ​(ឡេង​ ឡែន/VOA)

VOA បានព្យាយាម​ទាក់ទងលោក​គួច ចំរើន​ អភិបាល​ខណ្ឌ​ដូនពេញ​ និង​លោក​ហួត​ ចាន់​យូរ៉ាន់​ អធិការ​នគរបាល​ខ័ណ្ឌ​ដូន​ពេញ​ ​ដើម្បី​សុំ​អធិប្បាយអំពី​ការ​បញ្ជូន​ខ្លួន​លោក​ស្រី​ទេព វន្នី និង​អ្នកស្រី​បូវ សោភាទៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ តែ​លោក​ទាំងពីរជាប់​រវល់​ក្នុង​កិច្ចប្រជុំ។​ នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ VOA​ ក៏​មិនទាន់​អាច​ទាក់​ទង​លោក​លី សុផាន់ណា​ ព្រះរាជរង​ និង​ជា​អ្នក​នាំពាក្យ​តុលាការ​ដំបូង​រាជធានីភ្នំពេញ​បាន​ដែរ ដោយ​ទូរស័ព្ទ​របស់​លោក​រោទិ៍​ គ្មាន​អ្នក​ទទួល។​

លោក​ស្រី​បូ ឆវី​ វ័យ​៤០​ឆ្នាំ​ ជា​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​បឹង​កក់​ បាន​ប្រាប់​ VOA​ នៅល្ងាច​ថ្ងៃ​ច័ន្ទ​ថា​ អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បាន​ចោទលោក​ស្រី​ទេព​ វន្នី​ និង​អ្នកស្រី​បូវ សោភា​ពីបទ​ញុះញង់​នឹង​បង្ក​អនាធិបតេយ្យ។​

លោក​ស្រី​បាន​និយាយ​ថា​ ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​គឺ​ជា​ការ​លាប​ពណ៌​រឿង​ស​ឲ្យ​ទៅ​ជា​ខ្មៅ​ ហើយ​ថា​ យុទ្ធនាការ​ថ្ងៃច័ន្ទ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ច័ន្ទ​នោះ​ មិន​មាន​បំណង​បង្ក​ការ​ញុះញង់​នោះ​ឡើយ។

«និយាយ​ទៅ​ វា​គឺ​ជាការ​លាប​ពណ៌​របស់​អាជ្ញាធរ​ ឬ​កម្លាំង​សមត្ថកិច្ច​ទេ​អូន។ ​ តាមពិត​គ្មាន​អ្នកណា​ញុះ​ញង់​អ្នកណា​ទេ។​ ដោយសារ​ពួក​យើង​ទាំង​អស់គ្នាជា​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី​ ដឹងស្រាប់​ហើយ​ប្រាំពីរ​ឆ្នាំ​ហើយ​គេ​វាយដំ​ ច្រំធាក់។ ​គេយក​ប្រព័ន្ធតុលាការ​យើង​ជា​បន្ត​បន្ទាប់​ ច៎ា។ ​គ្មាន​យុត្តិធម៌​សម្រាប់​ពួក​យើង​ទេ។​ អញ្ចឹង​គ្មាន​នរណា​ញុះញង់​នរណា​ទេ​ គឺ​ការ​ផុស​ចេញពី​បេះដូង​ពួកយើង​ ដែល​ពួក​យើង​មាន​កំហឹង​ ដែល​ពួក​យើង​ក្តៅ»។​

អ្នកស្រី​បូ ឆវី​ថ្លែង​បន្ថែម​ថា​ សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​ផ្សេង​ទៀត​នៅ​ក្នុង​សហគមន៍​បឹង​កក់​នឹង​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​បន្ត​ទៀត​ ប្រសិន​បើ​មិន​មាន​ការ​ដោះលែង​លោក​ស្រី​ទេព វន្នី​ និង​អ្នកស្រី​បូវ សោភា​នោះ។​

មក​ដល់​ម៉ោង​៥និង​៤០​នា​ទី​ល្ងាច​ថ្ងៃ​ពុធ​នេះ​ លោក​ស្រី​ទេព វន្នី​ និង​អ្នកស្រី​ បូវ សោភា​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​មណ្ឌល​កែប្រែ​ទី​ពីរ​នៅ​ក្នុង​ខណ្ឌដង្កោ​ បន្ទាប់​ពី​តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​អ្នក​ទាំងពីរពី​បទ​«ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​មជ្ឈឹម​ និង​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»តាម​មាត្រា​៤៩៤ និង​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ។​

លោក​និយាយ​ ការ​សម្រេច​ដាក់​ពន្ធនាគារ​នេះ​មិន​មែន​ជា​មធ្យោបាយ​ ដោះស្រាយ​បញ្ហា​នោះ​ទេ​ តែវា​នឹង​បង្ក​ឲ្យ​មាន​ការ​តវ៉ា​បន្ថែម​ទៀតពីក្រុម​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ។​

លោក​បន្ត​ថា​ រដ្ឋាភិបាល​គួរ​ពិចារណា​ឡើង​វិញអំពី​ការ​ឃុំខ្លួន​សកម្មជន​សិទ្ធិ​មនុស្សបួនរូបរបស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​នោះ។​ លោក​បន្ថែម​ថា​ យុទ្ធនាការ​នេះក៏​នឹង​មិន​អាច​បញ្ឈប់​បាន​ដែរ បើ​គ្មាន​ការ​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​ដល់​សព​លោក​កែម ឡី​ទេ​នោះ។

«ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​នេះ​ដែរ​ក៏​ជាយុទ្ធនាការ​ដើម្បី​ទាមទារយុតិ្តធម៌​សម្រាប់ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម ឡី​នេះ​ដែរ។​ អានេះ​ដែល​ជា​តួនាទី​ ដែល​អាជ្ញាធរ​ ឬ​តុលាការ​ ក៏ដូច​ជា​រដ្ឋា​ភិ​បាលត្រូវ​តែ​វែក​មុខ​ រក​ឃាតករ​ ឬ​អ្នក​ពាក់​ព័ន្ធ ក៏ដូច​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ហ្នឹង​ យក​មក​ផ្តន្ទាទោសតាម​ផ្លូវ​ច្បាប់​ អាហ្នឹង​បានបញ្ឈប់​នូវ​យុទ្ធនាការ​ហ្នឹង​បាន»។​

លោក​សង្កត់​ធ្ងន់​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​ បាន​ធ្លាក់​ចូល​ដល់​ស្ថានភាព​ធ្ងន់​ធ្ងរ​ ចាប់​តាំង​ពី​ការ​កើត​ឡើង​នៃ​ឃាតកម្ម​លើ​លោក​កែម ឡី។​ ហើយ​ការ​ដាក់​ពន្ធនាគារ​សកម្មជន​សិទ្ធិ​លំនៅ​ដ្ឋាន​ទាំង​ពីរ​នេះ​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ប្រទេស​ដ៏ក្រីក្រ​នេះ​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត។

សកម្មជន​សិទ្ធិ​លំនៅ​ដ្ឋាន​នៅ​ក្នុង​សហគមន៍​បឹងកក់​ ដែល​បាន​តាមដាន​មើល​សកម្មភាព​បញ្ជូន​លោក​ស្រី​ទេព វន្នី​ និង​អ្នកស្រី​បូវ សោភាទៅ​ពន្ធនាគារ​ បានបញ្ជាក់ឲ្យដឹង​ថា​ បងប្អូន​បង្កើត​ពីរ​នាក់​របស់​អ្នក​ស្រី​បូវ សោភា​បានរងគ្រោះ​ ដោយ​ម្នាក់​មាន​ឈ្មោះ​បូវ ស្រីស្រស់​បាន​ខ្យល់​គរ​ដួល​សន្លប់​បាត់​ស្មារតី​ និង​មា្នក់​ទៀត​មាន​ឈ្មោះ​បូវ សោភ័ណ្ឌបាន​រង​របួស​ដៃ​ បន្ទាប់​ពី​ត្រូវក្បួន​ម៉ូតូ​កម្លាំងមាន​សមត្ថកិច្ច​បើកបុក៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG