ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​កម្ពុជា​អូស្ត្រាលី​នៅ​ថ្ងៃ​សុក្រ​នេះ


រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​លោក ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រី​អន្តោប្រវេសន៍​និង​កិច្ចការពារ​ព្រំដែន​អូស្ត្រាលី ចុះ​ហត្ថលេខា​នៅ​ថ្ងៃសុក្រ​ទី២៦​ខែកញ្ញា​នេះ លើ​អនុស្សរណៈ​ស្តីពី​ការយោគយល់គ្នា​ទាក់ទង​នឹង​ការទទួល​យក​ជន​ភៀស​ខ្លួន​បរទេស​ពី​ប្រទេស​អូស្រ្តាលី​ឲ្យ​ស្នាក់​នៅ​កម្ពុជា។
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​លោក ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រី​អន្តោប្រវេសន៍​និង​កិច្ចការពារ​ព្រំដែន​អូស្ត្រាលី ចុះ​ហត្ថលេខា​នៅ​ថ្ងៃសុក្រ​ទី២៦​ខែកញ្ញា​នេះ លើ​អនុស្សរណៈ​ស្តីពី​ការយោគយល់គ្នា​ទាក់ទង​នឹង​ការទទួល​យក​ជន​ភៀស​ខ្លួន​បរទេស​ពី​ប្រទេស​អូស្រ្តាលី​ឲ្យ​ស្នាក់​នៅ​កម្ពុជា។

ពលរដ្ឋ​ខ្មែរ​ជាង​១.០០០​នាក់​គ្រោង​នឹង​ជួប​ជុំ​គ្នា​ដើរ​ជា​ក្បួន​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុបចោល​កិច្ចព្រម​ព្រៀង​ទទួល​ជនភៀស​ខ្លួន​មក​ពី​ប្រទេស​អូស្ត្រាលី។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ​របស់​ក្រុម​អ្នក​តស៊ូ​មតិ​ចម្រុះ​គ្នា​ដែល​វីអូអេ​ទទួល​បាន។

ក្រុម​អ្នក​តវ៉ា​មាន​ព្រះសង្ឃ​ និស្សិត ​ជនរង​គ្រោះ​ដោយសារ​ដីធ្លី ​តំណាង​សហជីព​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​ដាក់​ញតិ្ត​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ សភា ​ស្ថានទូត​អូស្ត្រាលី​ ស្ថាតទូត​សហរដ្ឋ​អាមេរិក​ ការិយាល័យ​អង្គការ​សហប្រជាជាតិ ​និង​ការិយាល័យ​សហភាព​អឺរ៉ុប​ជាដើម។​ ការ​ដាក់​ញត្តិ​នេះ​គឺ​មាន​គោល​បំណង​ស្វះស្វែង​រក​អន្តរាគមន៍​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ដើម្បី​លុប​ចោល​កិច្ច​ព្រមព្រៀង​ដែល​អូស្ត្រាលី​បាន​ចុះ​ហត្ថលេខា​កាល​ពី​ចុង​ខែ​កញ្ញា។

ក្រុម​អ្នក​តស៊ូ​មតិ​ទាំង​ជាតិ​និង​អន្តរជាតិ​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ ដែរ​ថា​ កម្ពុជា​ជា​ប្រទេស​ក្រីក្រ​មួយ​ក្នុង​ពិភពលោក​ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​និង​សេវាកម្ម​សាធារណៈ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​ជនភៀស​ខ្លួន​ចម្រុះ​ជាតិ​សាសន៍​បាន​នោះ​ទេ។

ក្រុមអ្នក​តស៊ូ​មតិ​ រួម​ទាំង​អ្នក​រៀប​ចំ​បាតុកម្ម​ម្នាក់​គឺ​លោក ម៉ៅ ពិសេស ដែល​ជា​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា​ បាន​អះអាង​ទៀត​ថា ​កម្ពុជា​និង​អូស្ត្រាលី​បាន​រំលោភ​លើ​សិទ្ធិ​ជន​ភៀសខ្លួន​ សិទ្ធិ​មនុស្ស​ ហើយ​នឹង​កាតព្វកិច្ច​អន្តរជាតិ​ស្តី​ពី​ជនភៀស​ខ្លួនផង​ដែរ៕

XS
SM
MD
LG