ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាជន​យេម៉ែន​ចំនួន​២០​លាន​នាក់​កំពុង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ​


រូបឯកសារ៖ ក្មេង​ស្រី​ដែល​​មិន​មាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់​ត្រូវ​បានគេ​ថ្លឹង​នៅ​មណ្ឌល​សុខភាព​មួយ​ក្នុង​ទីក្រុង​ Hajjah ប្រទេស​យេម៉ែន។
រូបឯកសារ៖ ក្មេង​ស្រី​ដែល​​មិន​មាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់​ត្រូវ​បានគេ​ថ្លឹង​នៅ​មណ្ឌល​សុខភាព​មួយ​ក្នុង​ទីក្រុង​ Hajjah ប្រទេស​យេម៉ែន។

ប្រជាជន​យេម៉ែន​ចំនួន​២០​លាន​នាក់​ គឺ​ស្មើ​នឹង​២​ភាគ​៣​នៃ​ប្រជាជន​សរុប​របស់​ប្រទេស​នេះ​កំពុង​ខ្វះ​ស្បៀង​អាហារ​ដោយសារ​តែ​សង្គ្រាម​ដែល​បាន​បំផ្លិច​បំផ្លាញ​ប្រទេស​ក្រីក្រ​មួយ​នេះ។​

សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ចេញ​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​អង្គការ​ម្ហូប​អាហារ​ និង​កសិកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​ FAO ​អង្គការ​ UNICEF ​និង​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក ​UNDP ​បាន​និយាយ​ថា​ សង្គ្រាម​បាន​រួម​ចំណែក​បង្ក​ឲ្យ​មាន«វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​លើ​ពិភព​លោក​នេះ» ។

ទីភ្នាក់​ងារ​ទាំង​នោះ​បាន​ដក​ស្រង់​ការ​វិភាគ​អំពី​ដំណាក់​កាល​សន្តិសុខ​ស្បៀង ​ដែល​ជា​ការ​ស្ទាប​ស្ទង់ដើម្បី​កំណត់​ថា​ តើ​ត្រូវ​ប្រកាស​ទុរ្ភិក្ស​នៅ​ក្នុង​ប្រទេស​នេះ​ឬ​យ៉ាង​ណា។​ ទីភ្នាក់​ងារ​នេះ​បាន​រក​ឃើញ​ថា មនុស្ស​ប្រមាណ​១៥,៩​លាន​នាក់​កំពុង​អត់​ឃ្លាន​នៅ​ប្រទេស​យេម៉ែនហើយ​មនុស្ស​ចំនួន​២០​លាន​នាក់​កំពុង​ប្រឈម​នឹង​ «អសន្តិសុខ​ស្បៀង​ធ្ងន់​ធ្ងរ»។ ​

លោក​ David Beasley​ ប្រធាន​អង្គការ​ស្បៀង​អាហារ​ពិភព​លោក​បាន​មាន​ប្រសាសន៍​ថា ​«ជា​ចាំ​បាច់​ត្រូវ​បង្កើន​ជំនួយ​យ៉ាងច្រើន​និង​បង្ក​លទ្ធភាព​ចូល​ទៅ​តំបន់​ខ្វះ​ខាត​ស្បៀង​ ដើម្បី​ជួយ​កាត់​បន្ថយ​វិបត្តិ។ ​លោក​បាន​ព្រមាន​ថា ​ប្រសិន​បើមិន​មាន​វិធាន​ការទេ​នោះ​«យើង​នឹង​បាត់​បង់​ក្មេង​ជំនាន់​ក្រោយ​ទាំង​អស់​ដោយសារ​ភាព​អត់​ឃ្លាន»៕

XS
SM
MD
LG