ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទិវា​ឯករាជ្យ​គឺ​ជា​និមិត្ត​សញ្ញា​នៃ​បដិវត្តន៍​អាមេរិក​និង​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ​ចាប់តាំង​ពី​ឆ្នាំ​១៩៤១​មក


ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​ប្រទេស​កូសូវ៉ូ ប្រារព​ទិវា​ឯក​រាជ្យ​ជាតិ​ កាល​ពី​ថ្ងៃទី​៣០ ខែ​មិថុនា។
ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​ប្រទេស​កូសូវ៉ូ ប្រារព​ទិវា​ឯក​រាជ្យ​ជាតិ​ កាល​ពី​ថ្ងៃទី​៣០ ខែ​មិថុនា។

ទិវា​ឯករាជ្យជាតិ​ឬ​ហៅ​ថា​ថ្ងៃ​៤​ កក្កដា ​នោះ គឺ​ជា​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​សហព័ន្ធ​របស់​អាមេរិក​ចាប់​តាំង​ពី​ឆ្នាំ​១៩៤១​មក។ ប៉ុន្តែ​ទំនៀម​ទម្លាប់​នៃ​ការ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ចាប់​ផ្តើម​តាំង​ពី​សតវត្សរ៍​ទី​១៨ និង​បដិវត្តន៍​អាមេរិក​មក​ម៉្លេះ។

នៅ​ថ្ងៃ​ទី​២​ខែ​កក្កដា ឆ្នាំ​១៧៧៦ សភា​ទ្វីប​អាមេរិក​បាន​បោះឆ្នោត​គាំទ្រ​ឯករាជ្យ។

ពីរ​ថ្ងៃ​ក្រោយ​មក ​គណប្រតិភូ​មក​ពី​អាណានិគម​ចំនួន​១៣​បាន​អនុម័ត​លើ​សេចក្តី​ប្រកាស​ឯករាជ្យ​នេះ ដែល​ជា​ឯកសារ​ប្រវត្តិសាស្រ្ត​និង​ព្រាង​ដោយ​លោក Thomas Jefferson។ បញ្ញវន្ត​ខាង​រដ្ឋធម្មនុញ្ញ​មួយ​ចំនួន​អះអាង​ថា ពលរដ្ឋ​អាមេរិកាំង​គួរ​តែ​ប្រារព្ធ​ទិវា​ឯករាជ្យ​នៅ​ថ្ងៃ​ទី​២​ខែ​កក្កដា​វិញ ដោយ​ផ្អែក​លើ​ការ​បោះឆ្នោត​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ។

នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​បច្ចុប្បន្ន​នេះ សហគមន៍​រាប់ពាន់​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ដោយ​ការ​បាញ់​កាំជ្រួច​។ ក្នុង​ចំណោម​រដ្ឋ​ទាំង​នោះ រដ្ឋធានីវ៉ាស៊ីនតោនមាន​ការ​បាញ់​កាំជ្រួច​ផង​ដែរ។ ​

ទំនៀម​ទម្លាប់​នេះ​បាន​ធ្វើ​ជា​យូរយារ​ណាស់​មក​ហើយ។ សភា​បាន​អនុញ្ញាត​ឲ្យ​បាញ់​កាំជ្រួច​ដើម្បី​ប្រារព្ធ​ទិវា​ឯករាជ្យ​ក្នុង​ទីក្រុង Philadelphia កាល​ពី​ឆ្នាំ​១៧៧៧។

ចាប់​តាំង​ពី​ពេល​នោះ​ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​តែងតែ​មាន​បាញ់​កាំជ្រួច​រហូត​មក៕

XS
SM
MD
LG