ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មួយ​សតវត្សរ៍​ក្រោយ​មក​ទីក្រុង​អាមេរិក​ចងចាំ​ពី​ការ​សម្លាប់​រង្គាល​ជាតិ​សាសន៍


រូប​ឯកសារ៖ រូបភាពពី​ភាពយន្ត​ឯកសារ​មួយ​អំពី​​ការ​បំផ្លិចបំផ្លាញ​ពី​​ការ​សម្លាប់​រង្គាល​នៅ​ក្រុង Tulsa រដ្ឋ Oklahoma ត្រូវ​បាន​បង្ហាញ​​នៅ​រោងភាព​​យន្ត​​​ទី​វាល​​មួយ​កន្លែង​នៅ​ទី​ក្រុង Tulsa កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ថ្ងៃ​អង្គារម៉ោង​នៅ​សហរដ្ឋ​អាមេរិក​គ្រោងធ្វើ​ដំណើរ​ទៅទីក្រុង Tulsa ​រដ្ឋ​ Oklahoma​ ដើម្បី​រំឭក​ខួប​មួយ​សតវត្សរ៍​នៃ​ការ​សម្លាប់​រង្គាល​នៅ​ក្រុងTulsaនៅ​ពេល​ដែល​ក្រុម​ជនជាតិ​ស្បែក​ស​ដ៏​គួរ​ឱ្យ​ខ្លាច​ក្នុង​ឆ្នាំ​១៩២១​បាន​កម្ទេច​សហគមន៍​ជនជាតិ​ស្បែក​ខ្មៅ​ដោយ​បានសម្លាប់​មនុស្ស​៣០០​នាក់​និង​១០.០០០​នាក់​គ្មាន​ផ្ទះ​សម្បែង​រស់​នៅ។ លោក Biden នឹង​ធ្វើ​ទស្សនកិច្ច​មជ្ឈមណ្ឌល​វប្បធម៌ Greenwood និង​ថ្លែង​សុន្ទរកថា​នៅ​ទីនោះ​ដើម្បី​ប្រារព្ធ​ខួប​១០០​ឆ្នាំ។

រហូត​មក​ដល់​សព្វថ្ងៃ​នេះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សហគមន៍ Tulsa គឺ​ជា​វគ្គ​មួយ​នៃ​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​អាមេរិក​ពោរពេញ​ទៅ​ដោយ​អំពើ​ហិង្សា​ពូជសាសន៍​ដែល​ជនជាតិ​អាមេរិកាំង​ជា​ច្រើន​បាន​ដឹង​តិច​តួច​សូម្បី​តែ​ខណៈ​ប្រទេស​នេះ​ការ​រើសអើង​ជាតិសាសន៍ ការ​ចោទ​ប្រកាន់​អំពី​ការ​រំលោភ​បំពាន​របស់​ប៉ូលិស​ទៅ​លើ​ជនជាតិ​ភាគតិច វិសមភាព​សេដ្ឋកិច្ច​ដោយ​ការរើស​អើង​ពូជសាសន៍​និង​ការ​ជជែក​ដេញ​ដោល​គ្នា​អំពី​ការ​រឹតត្បិត​ក្នុង​ការ​បោះឆ្នោត​ដែល​ត្រូវ​បាន​អនុម័ត​ថ្មី​ដែល​ក្រុម​អ្នក​រិះគន់​និយាយ​ថាមាន​គោល​បំណង​រារាំង​ការ​បោះ​ឆ្នោតរបស់​ជនជាតិ​ស្បែក​ខ្មៅ​និង Hispanic ដើម្បី​កំហិត​ឥទ្ធិពល​របស់​ពួក​គេ។

មាន​មនុស្ស​តែ​បីនាក់​ប៉ុណ្ណោះ​ដែល​បច្ចុប្បន្ន​មាន​អាយុ​ជាង​១០០​ឆ្នាំ​បាន​រួច​ជីវិត​ពី​ការ​បំផ្លិច​បំផ្លាញ​សហគមន៍ Tulsa ដែល​គេ​ហៅ​ថា Black Wall Street។ ការ​វាយ​ប្រហារ​ជាតិ​សាសន៍​នេះ​បាន​កើត​ឡើង​បួន​ទសវត្ស​មុន​មាន​ចលនា​សិទ្ធិ​ពលរដ្ឋ​ដែល​ប្រឈម​អំពើ​ហិង្សា​ជា​ញឹកញាប់​នៅ​ទស​វត្សរ៍​១៩៦០​ដែល​ទាមទារ​សិទ្ធិ​បោះឆ្នោត​ឱ្យ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ដែល​សួម្បី​ឥឡូវ​នៅ​មានការ​ជជែក​វែកញែក​អំពី​សិទ្ធិ​បោះឆ្នោត​នេះ។

អ្នកនៅ​រស់រាន​មាន​ជីវិត​ម្នាក់​គឺ​អ្នក​ស្រី Viola Fletcher អាយុ១០៧​ឆ្នាំ បាន​បង្ហាញ​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ខាង​មុខ​គណៈកម្មការ​សភា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី១​របស់​អ្នកស្រី​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ទប់ស្កាត់​ការ​រើសអើង​ពេល​បច្ចុប្បន្ន​ខណៈដែល​រៀបរាប់​ការ​ចងចាំ​របស់​អ្នកស្រី​ពី​ការ​វាយ​ប្រហារ​ទៅ​លើ​សង្កាត់​របស់​អ្នកស្រី​នៅ​ពេល​អ្នកស្រី​មាន​អាយុ​៧ឆ្នាំ៕

XS
SM
MD
LG