ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ទីក្រុង Tulsa រដ្ឋ Oklahoma


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា ក្នុង​អំឡុងពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ឯ​ក្រុង Tulsa រដ្ឋ Okhlahoma ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ទីក្រុង Tulsa រដ្ឋ Oklahoma កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ។ នេះ​គឺ​ជា​យុទ្ធនាការ​លើក​ដំបូង​របស់​លោក តាំង​ពី​ពេល​ចាប់ផ្ដើម​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ មក។

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ការ​បង្ហាញ​នូវ​កម្លាំង​នយោបាយ​មួយ​ដើម្បី​ជំរុញ​កម្លាំង​ចិត្ត​អ្នក​គាំទ្រ​របស់​លោក​ឡើង​វិញ មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ ប៉ុន្តែ​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ការ​ភ័យខ្លាច​ឆ្លង​ជំងឺ​កូវីដ១៩ និង​វត្តមាន​អ្នក​ចូលរួម​តិច​ជាង​ការ​រំពឹងទុក។

ដោយ​ប្រកាស​ថា «ក្រុម​អ្នក​គាំទ្រ​ភាគ​ច្រើន​ដែល​មិន​បញ្ចេញ​មតិ​គឺ​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់» លោក Trump បាន​ហៅ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ថា​ជា «អ្នក​ចម្បាំង» និង​បាន​ផ្ដោត​លើ​ប្រធានបទ​ឃោសនា​ស្រដៀង​នឹង​លើក​មុន​ដែរ ដូចជា​ការ​ជំរុញ​ឲ្យ​មាន​ចៅក្រម​តែងតាំង​ដែល​មាន​គំនិត​អភិរក្ស​និយម ពន្ធ​ទាប ការ​រីកចម្រើន​នៃ​ទីផ្សារ​ភាគហ៊ុន ជញ្ជាំង​ព្រំដែន​ជាប់​ប្រទេស​ម៉ិកស៊ិក និង​ការ​បង្កើន​ថវិកា​យោធា​ជា​ដើម។

សុន្ទរកថា​រយៈពេល ១ ម៉ោង ៤០ នាទី​របស់​លោក គឺ​ពោរពេញ​ដោយ​ពាក្យ​សម្ដី​វាយ​ប្រហារ​លើ​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ។ ពាក្យ​វាយ​ប្រហារ​ទាំង​នោះ​មាន​ដូចជា «ឆ្វេង​និយម​ជ្រុល» និង «ព័ត៌មាន​ក្លែងក្លាយ» ជា​ដើម៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG