អាមេរិកជំរុញចិនឱ្យចាត់វិធានការ ខណៈកូរ៉េខាងជើងកាន់តែជិតស្និទ្ធនឹងរុស្ស៊ី
ខណៈកងទ័ពកូរ៉េខាងជើងកំពុងជួយដល់សង្រ្គាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិកបានជំរុញឱ្យចិនរឹតត្បិតសកម្មភាពបំផុសបំផុលពីសំណាក់សម្ពន្ធមិត្តរបស់ខ្លួន។ ការណ៍នេះកើតឡើងស្របពេលមានសញ្ញាបង្ហាញថា រដ្ឋាភិបាលក្រុងប៉េកាំងមានការមិនពេញចិត្តកាន់តែខ្លាំងឡើងចំពោះការពង្រីកភាពជាដៃគូកាន់តែជិតស្និទ្ធរវាងរុស្ស៊ីនិងកូរ៉េខាងជើង។ អ្នកស្រី Nike Ching ប្រធានការិយាល័យវីអូអេប្រចាំនៅក្រសួងការបរទេសសហរដ្ឋអាមេរិកធ្វើសេចក្តីរាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕