ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​នានា​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​របស់​ចិន


នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ចាប់ដៃជាមួយនាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ លោក James Marape ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ចាប់ដៃជាមួយនាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ លោក James Marape ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

ប្រទេស​អូស្ត្រាលី​បាន​ចុះហត្ថលេខា​កិច្ចព្រមព្រៀង២ដែល​មាន​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ជាមួយ​ប្រទេស​ណូរូនិង​ប៉ាពូ​អាស៊ី​ណូវ៉ែល​ហ្គីណេ​កាលពី​សប្តាហ៍​មុន​ដែល​ពួក​អ្នក​វិភាគ​និយាយ​ថា​នឹង​ជួយ​រដ្ឋាភិបាល​អូស្ត្រាលី​ទប់ទល់​នឹង​ឥទ្ធិពល​កើនឡើង​របស់​ចិន​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

កិច្ចព្រមព្រៀង​ដែលគាំទ្រ​ការអភិវឌ្ឍ​នៅ​ប្រទេស​ណូរូ​និង​ការសន្យា​ផ្តល់​ប្រាក់​រាប់​លាន​ដុល្លារ​ក្នុង​រយៈពេល​ជាង១០ឆ្នាំ​នៅ​ក្នុង​ស្ថាប័ន​របស់​ក្រុម​កោះ​ក្នុង​ប្រទេស​ប៉ាពូ​អាស៊ី​ណូវ៉ែល​ហ្គីណេ ​ក៏​ផ្តល់​ឱ្យ​អូស្ត្រាលី​នូវ​អំណាចខ្លះ​ដើម្បី​រារាំង​ប្រទេស​ជា​កោះ​ទាំង២កុំ​ឱ្យ​ចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀង​ដែល​ទាក់ទិន​នឹង​សន្តិសុខ​ជាមួយ​ចិន។

រដ្ឋាភិបាលក្រុង​ប៉េកាំង​បាន​ពង្រីក​យ៉ាង​ខ្លាំង​នូវ​កិច្ចសហប្រតិបត្តិការ​របស់​ខ្លួន​ជាមួយ​ប្រជុំ​កោះ​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ​ដែល​ធ្វើ​ឱ្យ​មាន​ការព្រួយ​បារម្ភ​ដល់​អូស្ត្រាលី សហរដ្ឋ​អាមេរិក​និង​សម្ពន្ធមិត្ត​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់។

នៅ​ក្រោម​កិច្ចព្រមព្រៀង​ដែល​មាន​ទឹកប្រាក់​រាប់​លាន​ដុល្លារ​ដែល​អូស្ត្រាលី​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃ​ទី៩ ខែ​ធ្នូ​ជាមួយ​ប្រទេស​ណូរូ រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​នឹង​ផ្តល់​ប្រាក់៨៩លាន​ដុល្លារ​ដល់​ប្រទេស​ជា​កោះ​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ក្នុង​រយៈពេល​ជាង៥ឆ្នាំ ដោយ​ផ្តល់​ការគាំទ្រ​ការអភិវឌ្ឍ​ដ៏​សំខាន់​ក្នុង​វិស័យ​ធនាគារ ទូរគមនាគមន៍​និង​សន្តិសុខ។

ជាការដោះដូរ អូស្ត្រាលីអាច​បោះឆ្នោត​វ៉េតូ​លើ​ការទាក់ទង​ណាមួយ​ដោយ​ប្រទេស​ទី៣​នៅ​ក្នុង​ផ្នែកសន្តិសុខ​និង​ហេដ្ឋារចនាសម្ពន្ធ​ដ៏​សំខាន់​របស់​ប្រទេស​ជា​កោះ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នេះ៕

XS
SM
MD
LG