ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស​ទាមទារឲ្យ​លុបចោល​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ CLV


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស​តវ៉ាជំទាស់​នឹង​គម្រោង​កិច្ចសហប្រតិបត្តិការ​នៃតំបន់​ត្រីកោណ​អភិវឌ្ឍន៍​រួម (CLV) កាលពីថ្ងៃអាទិត្យ ដោយ​ទាមទារ​ឲ្យរដ្ឋាភិបាល​កម្ពុជា​លុបចោល​គម្រោង​បញ្ចូល​ខេត្ត​ទាំង៤ របស់​កម្ពុជា ទៅ​ក្នុង​គម្រោង​ដែល​មាន​ប្រទេស​វៀតណាម និ​ងឡាវចូលរួម។ ពួកគេ​បង្ហាញ​ក្តី​ព្រួយបារម្ភថា កម្ពុជា​នឹងបាត់បង់​ទឹកដី​ទៅ​ប្រទេសវៀតណាម​ទៅ​ថ្ងៃអនាគត។ កាល​ពី​ពេលថ្មីៗ​នេះ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និម្មល បាន​បញ្ជាក់ថា កិច្ច​ព្រមព្រៀងCLVនេះជា«​ការបន្ថែម​អត្ថប្រយោជន៍» និង​«ទាញ​យក​ប្រសិទ្ធភាព​នៃការតភ្ជាប់គ្នា»។ តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ត្រូវ​បានបង្កើត​ឡើង​នៅក្នុងឆ្នាំ១៩៩៩ ដោយ​រដ្ឋាភិបាល​ប្រទេសបី គឺ​កម្ពុជា ឡាវ និងវៀតណាម ដែល​បាន​ឯកភាពគ្នា​ក្នុងការ​ដាក់​ខេត្តចំនួន១៣ រួមគ្នា ដើម្បី​អភិវឌ្ឍ។ កម្ពុជា​មានខេត្ត​ចំនួន​បួន គឺ​រតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ដែល​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។ រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជា​ប្រភព​នៃ​សក្តានុពល សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG