ការសាងសង់ផែនៅហ្កាហ្សានាំឱ្យមានកង្វល់អំពីការការពារកងកម្លាំងអាមេរិក
ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប្តេជ្ញាបញ្ជូនទាហានទៅក្នុងទីក្រុង Rafah ដើម្បីកម្ចាត់ក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា យោធាសហរដ្ឋអាមេរិកបានចាប់ផ្តើមសាងសង់ផែនៅឆ្នេរសមុទ្រដោយសង្ឃឹមថា នឹងផ្តល់ជំនួយបន្ថែមទៀតដល់ជនស៊ីវិលដែលជាប់នៅក្នុងអំពើហិង្សា។ អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លងព័ត៌មាន VOA នៅក្រសួងការពារជាតិអាមេរិក ពន្យល់ពីមូលហេតុដែលធ្វើឱ្យសមាជិកសភាមួយចំនួនព្រួយបារម្ភអំពីអ្វីដែលអាចកើតឡើងនាពេលខាងមុខ។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕