អ៊ុយក្រែនកាន់តែជិតក្លាយជាសមាជិកសហភាពអឺរ៉ុប
ប្រទេសអ៊ុយក្រែនខិតទៅជិតដល់ការចូលជាសមាជិកសហភាពអឺរ៉ុប ខណៈដែលមេដឹកនាំយល់ព្រមចាប់ផ្តើមកិច្ចចរចាសមាជិកភាព។ ប៉ុន្តែប្រាក់ដើម្បីទ្រទ្រង់កិច្ចខិតខំប្រឹងប្រែងក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីបានប៉ះពាល់ដោយសារឧបសគ្គដែលគេធ្លាប់ដឹងគឺបង្កឡើងដោយសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ីនៅក្នុងសហភាពអឺរ៉ុប។ លោក Arash Arabasadi នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក ម៉ែន គឹមសេង ជូនសេចក្តីប្រែសម្រួល៕