ប្រទេសរុស្ស៊ីបានប្រារព្ធពិធីកាន់ទុក្ខកាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនា បន្ទាប់ពីមានការវាយប្រហារដ៏ប្រល័យនៅកន្លែងប្រគុំតន្ត្រីមួយនៅជាយក្រុងមូស្គូ។ ក្រុមរដ្ឋអ៊ិស្លាមអះអាងថាខ្លួនជាអ្នកធ្វើការវាយប្រហារនេះដែលបានសម្លាប់មនុស្សអស់ចំនួន ១៣៧ នាក់។
ការប្រឆាំងជាអន្តរជាតិជាច្រើនត្រូវបានធ្វើឡើងនៅថ្ងៃទី៣ដែលជាថ្ងៃចុងក្រោយនៃការបោះឆ្នោតប្រធានាធិបតីក្នុងប្រទេសរុស្ស៊ី ខណៈដែលក្រុមអ្នកគាំទ្រមេដឹកនាំបក្សប្រឆាំងលោក Alexey Navalny ដែលបានស្លាប់ បានអំពាវនាវឱ្យធ្វើសកម្មភាពជាក់ស្តែងមួយ។
អាជ្ញាធររុស្ស៊ីកំពុងឃុំខ្លួនមនុស្សដែលកាន់ទុក្ខការស្លាប់របស់មេដឹកនាំប្រឆាំង លោក Alexey Navalny។ លោកបានស្លាប់នៅក្នុងការឃុំឃាំងនៅពន្ធនាគារពលកម្មធ្ងន់ Arctic Circle កាលពីសុក្រ ទី ១៦ ខែកុម្ភៈ។
តុលាការយុត្តិធម៌អន្តរជាតិនឹងសម្រេចលើសំណើរបស់ក្រុងកៀវ ដែលថា ខ្លួនមិនទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ Luhansk តំបន់ Donetsk ដែលរុស្ស៊ីបានអះអាងថាជាមូលហេតុដែលនាំឱ្យខ្លួនចូលឈ្លានពានអ៊ុយក្រែន។
រុស្ស៊ីរាយការណ៍ថា មនុស្សរាប់សិបនាក់បានស្លាប់ បន្ទាប់ពីទីក្រុងអ៊ុយក្រែនដែលកាន់កាប់ដោយកងកម្លាំងវិមានក្រឹមឡាំង រងការបាញ់ផ្លោង។ ការបាញ់ប្រហារនេះបានកើតឡើង ខណៈស្ថានីយដឹកជញ្ជូនសារធាតុគីមីរបស់រុស្ស៊ីក៏ត្រូវភ្លើងឆេះផងដែរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា សង្គ្រាមជាមួយក្រុមហាម៉ាស់ (Hamas) នឹងមិនចប់ឆាប់ៗទេ។ លោកថ្លែងដូច្នេះខណៈដែលសង្គ្រាមកើនឡើងជាសាកលនេះឆ្លងចូលដល់ឆ្នាំ ២០២៤ នេះ។ លោក Arash Arabasadi នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល៕
សព្វថ្ងៃនេះ ស្ថានីយ៍អវកាសនៅតែជាកិច្ចខិតខំប្រឹងប្រែងជាសាកល ដោយមានមនុស្ស ២៧៣ នាក់ មកពី ២១ ប្រទេស បានទៅទស្សនាបន្ទប់ពិសោធន៍ក្នុងទំនាញផែនដីទាបនោះ ហើយស្ថានីយនេះបានរៀបចំការស្រាវជ្រាវ និងស៊ើបអង្កេតជាង ៣.៧០០ ពីមនុស្សក្នុង ១០៨ ប្រទេសនិងតំបន់។
ប្រទេសអ៊ុយក្រែនខិតទៅជិតដល់ការចូលជាសមាជិកសហភាពអឺរ៉ុប ខណៈដែលមេដឹកនាំយល់ព្រមចាប់ផ្តើមកិច្ចចរចាសមាជិកភាព។ ប៉ុន្តែប្រាក់ដើម្បីទ្រទ្រង់កិច្ចខិតខំប្រឹងប្រែងក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីបានប៉ះពាល់ដោយសារឧបសគ្គដែលគេធ្លាប់ដឹងគឺបង្កឡើងដោយសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ីនៅក្នុងសហភាពអឺរ៉ុប។
ប្រទេសអ៊ុយក្រែនជំរុញឱ្យមានការគាំទ្រកាន់តែខ្លាំងឡើងពីសាកលលោក នៅពេលដែលប្រធានាធិបតីរុស្ស៊ីនិយាយថា លោកស្វះស្វែងរកការកាន់តំណែង ជា ប្រធានាធិបតីសម្រាប់អាណត្តិទី ៥ នៅវិមានក្រឹមឡាំង។
សភាដែលមានការខ្វែងគំនិតគ្នា រហូតមកទល់ពេលនេះមិនបានអនុម័តថវិកាចាយវាយប្រចាំឆ្នាំសម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីអនុញ្ញាតឱ្យមានប្រាក់ថ្មីសម្រាប់ជួយសម្ព័ន្ធមិត្តដែលជាប់ផុងនៅក្នុងសង្គ្រាមបរទេសទេ។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការពារជាតិសហរដ្ឋអាមេរិកនិយាយថា នេះជាកំហុសមួយ។
រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថាខ្លួនបានកម្ទេចដ្រូនទាំងអស់នោះលើកលែងតែមួយ។ ប៉ុន្តែ កម្ទេចកំទីបាក់បែករបស់ដ្រូនទាំងនោះដែលធ្លាក់ចុះមកបានបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួសនិងធ្វើឱ្យខូចខាតដល់អគារនានា
គណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបបានស្នើសុំជំនួយ ៥៣ ពាន់លានដុល្លារបន្ថែមដល់អ៊ុយក្រែន។ ការស្នើនេះបានធ្វើឡើង ខណៈដែលយោធាអ៊ុយក្រែនត្រៀមខ្លួនសម្រាប់សង្គ្រាមរដូវរងាជាមួយរុស្ស៊ី។
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីកាលពីថ្ងៃពុធ ទី១ ខែវិច្ឆិកា ក្នុងពេលការប្រជែងគ្នាកំពុងកើនឡើងក្នុងតំបន់ ហើយស្របពេលតួកគីស្វះស្វែងពង្រីកឥទ្ធិពលរបស់ខ្លួនពីតំបន់ Caucasus ទៅកាន់តំបន់អាស៊ីកណ្តាល។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយថា លោក «ផ្តោតលើអ្វីដែលប្រជាពលរដ្ឋអាមេរិកចង់បាន» ហើយមិនមែនជាឆាកល្ខោននយោបាយទេ ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីរដ្ឋសភាបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ដកតំណែងលោក។
ចំនួនមនុស្សស្លាប់នៅក្នុងប្រទេសម៉ារ៉ុកបានកើនឡើងលើសពី ២.០០០នាក់ បន្ទាប់ពីមានការរញ្ជួយដីដ៏ធំមួយកាលពីល្ងាចថ្ងៃសុក្រ។ អគារនានាក្លាយជាកម្ទេចថ្ម ហើយអ្នករួចជីវិតបានដេកនៅខាងក្រៅផ្ទះ។ ជំនួយក្នុងទម្រង់ជាច្រើនកំពុងត្រូវបានបញ្ជូនមកកាន់តំបន់រងគ្រោះ។
ពួកអ្នកវិទ្យាសាស្ត្រអាកាសធាតុនិយាយថា កាលពីសប្តាហ៍ថ្មីៗនេះ មានធាតុអាកាសក្តៅបំផុតទូទាំងពិភពលោកហើយទំនងជាក្តៅបំផុតក្នុងរយៈពេល១សែនឆ្នាំកន្លងមកនេះ។
ការស្វែងរកដ៏គួរឱ្យភ័យខ្លាចនូវយានមុជទឹកដែលបាត់នៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើងបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបន្ទាប់ពីមានព័ត៌មានថាយាននេះបានខូចខាតនៅឯសមុទ្រ។
រោងចក្រនានាបានចាប់ផ្តើមងាកទៅប្រើប្រាស់វត្ថុធាតុដើមដែលអាចរលាយដោយខ្លួនឯងបាន ប៉ុន្តែកាកសំណល់ផ្លាស្ទិករាប់ពាន់លានតោនដែលបានចូលក្នុងបរិស្ថានរបស់យើងរួចទៅហើយ មិនទាន់រលាយបាត់ទេ។
លោក Zelenskyy បាននិយាយដូច្នេះ នៅពេលដែលការវាយប្រហារកាន់តែប្រល័យជាងមុនបានកើតឡើងនៅអ៊ុយក្រែន។
សមាជិកសភាសហរដ្ឋអាមេរិកមានប្រតិកម្ម បន្ទាប់ពីតុលាការកំពូលកាលពីថ្ងៃសុក្រ ទី២១ ខែមេសា ដែលបន្តឱ្យស្ត្រីប្រើថ្នាំដែលបានប្រើប្រាស់យូរមកហើយដើម្បីរំលូតទារក ខណៈបណ្តឹងអំពីបញ្ហានេះនៅបន្ត។
ព័ត៌មានផ្សេងទៀត