សហរដ្ឋអាមេរិកជំរុញឱ្យចិនប្រើឥទ្ធិពលលើអ៊ីរ៉ង់ដើម្បីរារាំងការរាលដាលជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលនៅថ្ងៃពុធ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken។ លោកបានប្រកាសអំពីរឿងនេះកាលពីព្រឹកថ្ងៃអង្គារបន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu អស់ពេលជាង៧ម៉ោង។ ស្របពេលជាមួយគ្នានេះ ចិនបញ្ជូនបេសកជនពិសេសមួយរូបទៅកាន់តំបន់មជ្ឈឹមបូព៌ាដើម្បីសម្របសម្រួលឱ្យមានការឈប់បាញ់គ្នាមួយក្នុងជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។ អ្នកស្រី Nike Ching ប្រធានអ្នកយកព័ត៌មានរបស់វីអូអេប្រចាំក្រសួងការបរទេសរាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន សូមជូនសេចក្តីប្រែសម្រួល។