សហភាពអឺរ៉ុបថ្លឹងថ្លែងពីការដាក់ទណ្ឌកម្មប្រឆាំងនឹងឧស្សាហកម្មពេជ្ររុស្ស៊ី
- Lisa Bryant
- VOA News
សហភាពអឺរ៉ុបកំពុងរំឭកខួបនៃការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនដោយមានការដាក់ទណ្ឌកម្មកាន់តែច្រើនឡើងប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ។ ការដាក់ទណ្ឌកម្មកាលពីពេលមុនៗបានដៅលើរបស់ប្រើប្រាស់ដូចជាប្រេង ឧស្ម័ន ធ្យូងថ្ម ដែកថែប បារី ស្រា Vodka និងមាស។ ក៏ប៉ុន្តែ ទំនិញនាំចេញដ៏សំខាន់មួយទៀតរបស់រុស្ស៊ីដែលត្រូវគេសង្ឃឹមថានឹងត្រូវដកចេញពីបញ្ជីរបស់សហភាពអឺរ៉ុបដែរនោះគឺពេជ្រ។ អ្នកស្រី Lisa Bryant បានទៅដល់ទីក្រុងAntwerp ដែលជារដ្ឋធានីពាណិជ្ជកម្មពេជ្រដ៏ធំនៃប្រទេសបែលហ្ស៊ិកហើយរាយការណ៍ឲ្យវីអូអេ។ លោក សាយ មុន្នី សូមជូនសេចក្តីប្រែសម្រួល៕