មនុស្ស ៦៨ នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះនៅនេប៉ាល់
- Reuters
- AP
មនុស្សយ៉ាងហោចណាស់ចំនួន ៦៨ នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះនៅក្រុង Pokhara ប្រទេសនេប៉ាល់។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរអាកាសចរណ៍នេប៉ាល់។ នេះគឺជាហេតុការណ៍ធ្លាក់យន្ដហោះក្នុងស្រុកដ៏អាក្រក់បំផុតក្នុងរយៈពេល ៣ ទសវត្សរ៍មកនេះនៅក្នុងប្រទេសនេប៉ាល់។ ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់បានទៅដល់កន្លែងកើតហេតុ។ យន្ដហោះនេះគឺជាយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Yeti ដែលដឹកអ្នកដំណើរសរុបទាំងអស់ចំនួន ៧២ នាក់ចេញដំណើរពីរដ្ឋធានីកដ្ឋមណ្ឌូមក៕