សកម្មជននៅអាមេរិកអំពាវនាវឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅខួបទី៣១
សកម្មជនប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកបានរំឭកខួបលើកទី៣១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះបាននាំឱ្យបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជា និងឱ្យមានការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យជាលើកដំបូង។ ប៉ុន្តែវិបត្តិសិទ្ធិមនុស្ស ប្រជាធិបតេយ្យពហុបក្ស និងសេរីភាពនៃសារព័ត៌មានឯករាជ្យនៅតែជាបញ្ហាចម្បងក្នុងចំណោមបញ្ហាដទៃទៀត។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីរាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusetts ដូចតទៅ៖