បទសម្ភាសន៍ VOA៖ តំណាងខ្មែរកម្ពុជាក្រោមប្រតិកម្មនឹងសមាជិកភាពវៀតណាមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.
មេដឹកនាំខ្មែរកម្ពុជាក្រោមដែលធ្វើការតស៊ូមតិប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សរបស់វៀតណាម បានសម្តែងការខកចិត្តចំពោះការជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ របស់វៀតណាម។ លោកប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិក បានថ្លែងប្រាប់ វីអូអេថា វៀតណាមជាប្រទេសរំលោភសិទ្ធិមនុស្ស មិនគួរណាក្លាយជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សទេ ហើយថាលោកនឹងបន្តការតស៊ូមតិទៅមុខទៀតទោះជាវៀតណាមត្រូវប្រទេសចំនួន១៤៥ លើ ១៨៩ បានបោះឆ្នោតឲ្យវៀតណាមក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃទី១១ ខែតុលានៅឯបុរីញូវយ៉កក្តី។ សូមស្តាប់កិច្ចសម្ភាសន៍រវាងលោក សុខ ខេមរា នៃ វីអូអេ ជាមួយលោក ប្រាក់ សេរីវុឌ្ឍ ដូចតទៅ៕