បទសម្ភាសន៍ VOA៖ ទាំងGSP និងEBA «មានលក្ខណៈផុយស្រួយដូចគ្នា» សម្រាប់កម្ពុជា
នៅឆ្នាំ២០២១ កម្ពុជាបាននាំទំនិញទៅកាន់ទីផ្សារអាមេរិកក្នុងតម្លៃសរុបប្រមាណ ៨,៧ពាន់លានដុល្លារ ហើយនៅត្រីមាសទី១នៃឆ្នាំ២០២២នេះ ការនាំចេញកើនប្រមាណ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិរបស់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិកដែលបានផ្តល់ឲ្យកម្ពុជានូវឋានៈអនុគ្រោះពន្ធ GSP (Generalized System of Preferences) នៅមិនទាន់អនុម័តថានឹងបន្តផ្តល់ការអនុគ្រោះពន្ធនេះតទៅទៀតឬយ៉ាងណាទេ ក្រោយវាផុតកំណត់កាលពីចុងឆ្នាំ២០២០។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ប្រាប់វីអូអេថាទាំង GSP របស់សហរដ្ឋអាមេរិក ទាំងប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញ លើកលែងសព្វាវុធ» របស់អឺរ៉ុប EBA (Everything But Arms) សុទ្ធតែ«មានលក្ខណៈផុយស្រួយដូចគ្នា» សម្រាប់កម្ពុជា ខណៈការបង្ក្រាបនយោបាយ នៅតែបន្តនៅកម្ពុជា។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍របស់អ្នកនាង ខាន់ សុគុំមនោ ដែលរាយការណ៍ឲ្យវីអូអេ ជាមួយលោក អាត់ ធន់ ដូចតទៅ៖