ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជនមេឃុំគណបក្សភ្លើងទៀន នៅ​តែរំពឹងថាទទួលការគាំទ្រខ្លាំង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រោយ​ការ​រំលាយ​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំមួយ​នៅ​ឆ្នាំ ២០១៧ មក សកម្ម​ភាព​ក្នុង​វិស័យ​នយោបាយ​នៅ​កម្ពុជា មិន​សូវ​សកម្ម​និង​ពុំ​មាន​និន្នាការ​នយោបាយ​ចម្រុះ​ពហុបក្ស​នោះ​ទេ។ ក៏​ប៉ុន្តែ នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០២១ គេឃើញ​ថា សកម្មភាព​នយោបាយ​ពហុបក្ស​ហាក់​ដូចជា​ចាប់កំណើត​ឡើង​វិញ នៅពេល​ដែល​គណបក្ស​ភ្លើង​ទៀន បាន​ប្រកាស​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​សាជា​ថ្មី ក្រោម​រចនា​សម្ព័ន្ធ​ដឹកនាំ​ថ្មី ដោយ​គ្មាន​វត្តមាន​ស្ថាបនិក​បក្ស​ពី​មុន។ វីអូអេ​បាន​ចុះ​យក​ព័ត៌មាន​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​នៅ​ទីនោះ សមាជិក​នៃ​គណបក្ស​នយោបាយ​មួយ​នេះ បាន​បង្ហាញ​​​ចិត្តរំភើប ត្រេកអរ​នៅពេល​បាន​ជួបជុំ​ក្រុម​ការងារ ​និង​លឺ​សម្លេង​ហ៊ោរ​កញ្ជៀវ​ជាថ្មី​ម្តងទៀត​ ក្រោយ​​ខក​ខាន​ធ្វើ​នយោបាយ​ជាង​ ៤ ឆ្នាំ​មក​ហើយ។​ អ្នកនាង​ ខាន់ សុគុំ​មនោ​ រាយការណ៍​លម្អិត​ពី​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង៕

XS
SM
MD
LG