បទសម្ភាសន៍៖ អាជ្ញាធរត្រូវធានាសេរីភាពដល់អ្នកសារព័ត៌មានក្នុងការរាយការណ៍ភាពមិនប្រក្រតីនៅពេលបោះឆ្នោត
អ្នកដឹកនាំសមាគមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយនៅកម្ពុជាលើកឡើងថា អ្នកសារព័ត៌មានត្រូវតែទទួលបានសេរីភាពក្នុងការរាយការណ៍អំពីភាពមិនប្រក្រតីដែលអាចកើតឡើងក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងបែបនេះក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី«វិជ្ជាជីវៈសារព័ត៌មានសំខាន់»ដែលជាកម្មវិធីថ្មីមួយរបស់វីអូអេកាលពីថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖