អ្នកជំនាញផ្នែកសារព័ត៌មាននៅកម្ពុជាបានអះអាងថា អ្នកសារព័ត៌មានឯករាជ្យនៅតែប្រឈមនឹងចំណាត់ការផ្លូវច្បាប់ព្រហ្មទណ្ឌជាជាងច្បាប់ស្តីពីរបបសារព័ត៌មាន និងរងគ្រោះដោយការដកអាជ្ញាបណ្ណ ក្នុងពេលមានការចោទប្រកាន់ពីកំហុសវិជ្ជាជីវ:។
អ្នកសារព័ត៌មាន «ឯករាជ្យ» នៅតែ«ភ័យខ្លាច»ក្នុងការផ្សព្វផ្សាយព័ត៌មាន បំពេញកិច្ចការរបស់ខ្លួនដោយសេរីនិងពេញលេញនៅកម្ពុជា ជាពិសេសក្នុងពេលមានការផ្ទុះជំងឺកូវីដ១៩។
សមាគមដែលធ្វើការងារការពារនិងលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា លើកឡើងថាថ្វីត្បិតតែរដ្ឋធម្មនុញ្ញកម្ពុជាផ្តល់អំណាចឯករាជ្យដល់ស្ថាប័នតែ៣មែន ក៏ប្រទេសកម្ពុជាបច្ចុប្បន្ន គួរតែមានស្ថាប័នឯករាជ្យទី៤គឺសារព័ត៌មាន ដើម្បីជួយធានាឲ្យមានយុត្តិធម៌សង្គម។ លោក ណុប វី ន