បទសម្ភាសន៍៖ កង្វះការប្រកួតនយោបាយពិតប្រាកដ ជះឥទ្ធិពលអវិជ្ជមានដល់ស្មារតីប្រកួតប្រជែងរបស់ពលរដ្ឋខ្មែរ
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា លើកឡើងថា ការខ្វះការប្រកួតប្រជែងខាងនយោបាយដោយត្រឹមត្រូវ នឹងមានផលប៉ះពាល់«មិនខាន ទោះតិចក្តីច្រើនក្តី ទៅតាមលទ្ធភាពនិងកម្រិតនៃការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋយើង»។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងក្នុងបទសម្ភាសន៍ក្នុងកម្មវិធី«វិជ្ជាជីវៈសារព័ត៌មានសំខាន់»កាលពីថ្ងៃចន្ទទី២៦ខែមិថុនាឆ្នាំ២០២៣ ថា «រឿងទាក់ទងនឹងការបោះឆ្នោតឬក៏មិនទៅបោះឆ្នោត មែនទែនវាមិនមែនជាកាតព្វកិច្ចដែលប្រជាពលរដ្ឋគ្រប់រូបត្រូវតែទៅបោះឆ្នោតទេ។ វាជាផ្នែកមួយនៃការអនុវត្តសិទ្ធិនិងសេរីភាពរបស់ពួកគាត់»។ សូមលោកអ្នកស្ដាប់បទសម្ភាសន៍នេះដូចតទៅ៖