ពលរដ្ឋក្រុងភ្នំពេញខ្លះថាចង់ឃើញការអភិវឌ្ឍប្រសើរជាងមុននៅតាមភូមិសង្កាត់ ខណៈបក្សនយោបាយឃោសនារកសំឡេងឆ្នោត
គណបក្សនយោបាយដែលបានចូលរួមដាក់បេក្ខជនឈរឈ្មោះប្រកួតយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ បានចាប់ផ្តើមយុទ្ធនាការឃោសនារកសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាននៅថ្ងៃទី៥ ខែមិថុនា ខាងមុខ។ ពលរដ្ឋខ្លះក្នុងទីក្រុងភ្នំពេញនិយាយថា ពួកគេចង់ឱ្យចៅសង្កាត់ ឬក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតកសាងហេដ្ឋារចនាផ្លូវថ្នល់រឹងមំានិងមានប្រឡាយបង្ហូរទឹកដែលអាចឱ្យពួកគេចៀសផុតពីការជន់លិចដោយសារទឹកភ្លៀង និងបញ្ហាៗផ្សេងៗទៀត ពាក់ព័ន្ធសនិ្តសុខ និងសុវត្ថិភាពឃុំសង្កាត់។ លោក លាស់ លីបលីប រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ៕