អ្នកតស៊ូមតិថាសារព័ត៌មានសេរីបន្តរងគ្រោះដោយបទបរិហារព្រហ្មទណ្ឌនិងការដកអាជ្ញាបណ្ណ
អ្នកជំនាញផ្នែកសារព័ត៌មាននៅកម្ពុជាបានអះអាងថា អ្នកសារព័ត៌មានឯករាជ្យនៅតែប្រឈមនឹងចំណាត់ការផ្លូវច្បាប់ព្រហ្មទណ្ឌជាជាងច្បាប់ស្តីពីរបបសារព័ត៌មាន និងរងគ្រោះដោយការដកអាជ្ញាបណ្ណ ក្នុងពេលមានការចោទប្រកាន់ពីកំហុសវិជ្ជាជីវ:។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងច្បាប់ស្តីពីរបបសារព័ត៌មានគួរយកមកប្រើប្រាស់ ហើយការដកអាជ្ញាបណ្ណអ្នកសារព័ត៌មានត្រូវតែមានតម្លាភាព។ លោក ណុប វី បានលើកឡើងបែបនេះ ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ ២០២២ នៅក្នុងកម្មវិធី «វិជ្ជាជីវ:សារព័ត៌មានសំខាន់» ដែលជាកម្មវិធីថ្មីរបស់វីអូអេ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះ រវាងលោក សុខ ខេមរា នៃវីអូអេ និង លោក ណុប វី៕