លោក Biden ធ្វើដំណើរទៅអឺរ៉ុបដើម្បីប្រជុំជាមួយអូតង់ សហភាពអឺរុប និងក្រុមប្រទេស G-7 អំពីអ៊ុយក្រែន
សប្តាហ៍នេះ គឺជាសប្ដាហ៍ដ៏សំខាន់សម្រាប់ផ្នែកការទូត នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការអូតង់ ក្នុងគោលបំណងដោះស្រាយបញ្ហាឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី។ អ្នកនាង Anita Powell និងលោក Bill Galo រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕