បណ្តាមេដឹកនាំពិភពលោកថ្កោលទោសលោក Putin និងអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារលើអ៊ុយក្រែន
- Cindy Saine
- VOA News
បណ្តាមេដឹកនាំនានាជុំវិញពិភពលោកបានថ្កោលទោសចំពោះការវាយប្រហារយ៉ាងពេញទំហឹងរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅលើប្រទេសអ៊ុយក្រែន ដោយបានហៅទង្វើនេះថាជាសង្គ្រាមឃោរឃៅ និងគ្មានការបង្កហេតុ។ អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg ថា«សន្តិភាពនៅក្នុងទ្វីបរបស់យើងត្រូវបានបំផ្លាញ»។ ពលរដ្ឋនៅតាមប្រទេសនានាដូចជារុស្ស៊ី ស៊ុយអែត ជប៉ុន បារាំង និងប្រទេសផ្សេងទៀតជាច្រើនចេញធ្វើបាតុកម្មតាមផ្លូវប្រឆាំងនឹងការឈ្លានពាននេះ។ អ្នកស្រី Cindy Saine អ្នកឆ្លើយឆ្លងការទូតជាន់ខ្ពស់នៃវីអូអេរាយការណ៍អំពីរឿងនេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្ដីប្រែសម្រួល៕