ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការដួលរលំ​​ក្រុមហ៊ុន​ធ្យូង​ថ្មមួយ​ទៀត​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ឲ្យ​កម្មករ​១,៧០០​នាក់​ប្រឈម​ការ​បាត់​បង់​ការងារ


ផ្សែង​សាយភាយឡើង​ទៅ​ក្នុងអាកាសពី​ស្ថានីយ៍ថាមពល Harrison Power ទីក្រុង Haywood រដ្ឋ West Virginia កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ២០១៩។
ផ្សែង​សាយភាយឡើង​ទៅ​ក្នុងអាកាសពី​ស្ថានីយ៍ថាមពល Harrison Power ទីក្រុង Haywood រដ្ឋ West Virginia កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ២០១៩។

ឧស្សាហកម្ម​ធ្យូងថ្ម​សហរដ្ឋ​អាមេរិក ​មាន​វិបត្តិកាន់​តែ​ខ្លាំង​ឡើងនៅ​សប្តាហ៍​នេះ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ធ្យូងថ្ម​ធំទី៦​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ការ​ដួល​រលំ។

​ទោះ​បី​រដ្ឋ​បាល​របស់​ប្រធានា​ធិបតី​ត្រាំ ​បាន​ចាត់​វិធានការ​ដែល​មាន​គោល​បំណង​គាំ ទ្រ​ធ្យូងថ្មក៏ដោយ ​ក្រុមហ៊ុន​ធ្យូង​ថ្ម​ធំៗចំនួន​៦​នៃ​ក្រុមហ៊ុន​ធ្យូង​ថ្មធំ​ៗ​ទាំង​អស់​ចំនួន១០ បាន​ដួលរលំ​ចាប់​តាំង​ពីឆ្នាំ​២០១៤មក។

ឧស្សាហកម្ម​ធ្យូងថ្ម ​បានជួប​ប្រទះ​បញ្ហា​នៅពេល​ដែល​រោងចក្រ​អគ្គិសនីប្តូរពី​ថាមពលដោយ​ប្រើ​ធ្យូង​ថ្មទៅ​ថាមពល​ស្អាត ឧស្ម័ន​ធម្មជាតិ​និង​ថាមពល​ដែល​អាច​ប្រើ​ឡើងវិញ​បាន​ដែល​មាន​តម្លៃ​ថោក​ជាង។

ការណ៍​នេះ​ជាព័ត៌មាន​ល្អ​សម្រាប់​អាកាសធាតុ​និង​សុខភាព​សាធារណៈ។ ការដុត​ធ្យូង​ថ្ម ​ធ្វើ​ឲ្យ​មានការ​បញ្ចេញឧស្ម័ន​ផ្ទះ​កញ្ចក់កាន់​តែ​ខ្លាំង​ឡើង​ហើយនឹង​សារ​ធាតុ​កខ្វក់​ផ្សេង​ៗ​ទៀត​ជាង​ឥន្ធនៈ​ផ្សេង​ទៀត។

ក៏ប៉ុន្តែ និន្នាការ​នេះ​បាន​បំផ្លិច​បំផ្លាញ​ឧស្សាហកម្ម​ធ្យូងថ្ម​និង​បុគ្គលិក​របស់​ឧស្សាហកម្ម​នោះ។

តាម​ការដាក់​ពាក្យ​ទៅតុលាការ ​បាន​ប្រាប់​ឲ្យ​ដឹ​ងថា ក្រុមហ៊ុន Blackjewel ដែល​ជា សាខា​របស់​ក្រុមហ៊ុន Revelation Energy ​បាន​ជួល​កម្មករ​ធ្វើ​ការងារ​ប្រហែល​១​ពាន់​៧រយនាក់​នៅរដ្ឋ​៤ ​រួមមាន​រដ្ឋ Kentucky រដ្ឋVirginia រដ្ឋ West Virginia និង​រដ្ឋ Wyomin។

ក្នុងការ​ដាក់​ពាក្យ​ក្ស័យធន​នោះ ក្រុមហ៊ុន Blackjewel បាន​ស្តីបន្ទោស​ឥន្ធនៈ​ផ្សេងៗ​ទៀត​ដែល​សម្បូរ​បែប​ហើយ​នឹង​ថោក​ហើយ​នឹងការ​បង្កើន​ប្រើ​ថាម​ពល​ដែល​អាច​ប្រើ​ប្រាស់​ឡើងវិញ​បាន បូកផ្សំ​នឹង​បទបញ្ញត្តិ​បរិដ្ឋាន​ដ៏តឹងតែង​ជាមូល​ហេតុ​ធ្វើឲ្យ​ធ្លាក់​ចុះ​ឧស្សាហកម្ម​ធ្យូងថ្ម៕

XS
SM
MD
LG