អតីតបក្សប្រឆាំងគ្រោងធ្វើសន្និសីទពិភពលោករៀបចំយុទ្ធសាស្រ្តថ្មី
សាខាគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសទាំងអស់គ្រោងនឹងរៀបចំសន្និសីទពិភពលោកជាលើកដំបូងចាប់តាំងពីអតីតគណបក្សប្រឆាំងនេះត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧។ សន្និសីទរយៈពេលពីរថ្ងៃនេះនឹងរៀបចំឡើងពីថ្ងៃទី១និង២ខែធ្នូនៅទីក្រុងអាត្លង់តា រដ្ឋចរចា សហរដ្ឋអាមេរិកដើម្បីរៀបចំ យុទ្ធសាស្រ្តដំណាក់កាលបន្ទាប់ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកសៅរី ប៉ុន ប្រធានគណៈកម្មការបច្ចេកទេសរៀបចំសន្និសីទនេះនិងជាអ្នកនាំពាក្យសាខាគណបក្សសង្គ្រោះជាតិនៅអាមេរិកផ្តល់បទសម្ភាសដល់លោកម៉ែន គឹមសេងនៃវីអូអេ៖