បទសម្ភាសន៍៖ ដំណើរជីវិត និងកេរដំណែលរបស់លោក ហ៊ុន សែន (ភាគទី១)
កាលពីខែកញ្ញា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់បទសម្ភាសន៍ដ៏កម្រមួយដល់ផលិតករភាពយន្តអាមេរិកាំង គឺលោក Robert H. Lieberman ដែលបានផលិតរឿង Angkor Awakens។ បទសម្ភាសន៍នេះ បានធ្វើឡើងក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅពេលដែលលោក ហ៊ុន សែន បានចូលរួមកិច្ចប្រជុំថ្នាក់កំពូលមួយចំនួននៅឯអង្គការសហប្រជាជាតិ។ VOA ទទួលបានសិទ្ធិពីផលិតករភាពយន្តរូបនេះ ក្នុងការផ្សាយបទសម្ភាសន៍នេះទាំងស្រុងជាលើកដំបូង។ VOA បានបែងចែកបទសម្ភាសន៍ដែលមានរយៈពេលជិត២ម៉ោងនេះ ជាបីភាគ។ ក្នុងភាគទី១នៃបទសម្ភាសន៍នេះ លោក ហ៊ុន សែន បានប្រាប់ផលិតករភាពយន្ត អំពីជីវប្រវត្តិរបស់លោក មូលហេតុដែលធ្វើឱ្យលោកក្លាយជាអ្នកនយោបាយ និងរបៀបដែលលោកបានចូលប្រឡូកក្នុងចលនាខ្មែរក្រហមរហូតដល់ធ្វើឱ្យលោកពិការភ្នែកម្ខាង ព្រមទាំងអំពីឥទ្ធិពលនៃរបបខ្មែរក្រហមមកលើប្រជាជនកម្ពុជា៕