បទសម្ភាសន៍៖ ដំណើរជីវិត និងកេរដំណែលរបស់លោក ហ៊ុន សែន (ភាគទី២)
កាលពីខែកញ្ញា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់បទសម្ភាសន៍ដ៏កម្រមួយដល់ផលិតករភាពយន្តអាមេរិកាំង គឺលោក Robert H. Lieberman ដែលបានផលិតរឿង Angkor Awakens។ បទសម្ភាសន៍នេះ បានធ្វើឡើងក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅពេលដែលលោក ហ៊ុន សែន បានចូលរួមកិច្ចប្រជុំថ្នាក់កំពូលមួយចំនួននៅឯអង្គការសហប្រជាជាតិ។ VOA ទទួលបានសិទ្ធិពីផលិតករភាពយន្តរូបនេះ ក្នុងការផ្សាយបទសម្ភាសន៍នេះទាំងស្រុងជាលើកដំបូង។ VOA បានបែងចែកបទសម្ភាសន៍ដែលមានរយៈពេលជិត២ម៉ោងនេះ ជាបីភាគ។ ក្នុងភាគទីពីរនៃបទសម្ភាសន៍នេះ លោក ហ៊ុន សែន បានប្រាប់ផលិតករភាពយន្ត អំពីរបៀបដែលលោកបានផ្ដាច់ខ្លួនពីក្រុមខ្មែរក្រហម អំពីទស្សនៈរបស់លោកផ្ទាល់ទៅលើដំណើរការនៃសាលាក្ដីខ្មែរក្រហម អំពីបុគ្គលដែលលោកនាយករដ្ឋមន្ត្រីគោរពក្នុងអាជីពជាអ្នកនយោបាយ អំពីការឆ្លើយតបរបស់លោកទៅនឹងការបង្ក្រាបបាតុកម្មប្រឆាំងនឹងរូបលោក និងអំពីគម្រោងរបស់រដ្ឋាភិបាលក្នុងការបង្កើតច្បាប់គ្រប់គ្រងអ៊ីនធឺណិតផងដែរ៕