បទសម្ភាសន៍៖ ដំណើរជីវិត និងកេរដំណែលរបស់លោក ហ៊ុន សែន (ភាគទី៣)
កាលពីខែកញ្ញា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់បទសម្ភាសន៍ដ៏កម្រមួយដល់ផលិតករភាពយន្តអាមេរិកាំង គឺលោក Robert H. Lieberman ដែលបានផលិតរឿង Angkor Awakens។ បទសម្ភាសន៍នេះ បានធ្វើឡើងក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅពេលដែលលោក ហ៊ុន សែន បានចូលរួមកិច្ចប្រជុំថ្នាក់កំពូលមួយចំនួននៅឯអង្គការសហប្រជាជាតិ។ VOA ទទួលបានសិទ្ធិពីផលិតករភាពយន្តរូបនេះ ក្នុងការផ្សាយបទសម្ភាសន៍នេះទាំងស្រុងជាលើកដំបូង។ VOA បានបែងចែកបទសម្ភាសន៍ដែលមានរយៈពេលជិត២ម៉ោងនេះ ជាបីភាគ។ ក្នុងភាគទីបីនៃបទសម្ភាសន៍នេះ លោក ហ៊ុន សែន បានប្រាប់ផលិតករភាពយន្ត អំពីសមិទ្ធផលធំធេងនិងការសោកស្ដាយខ្លាំងបំផុតរបស់លោកក្នុងរយៈពេលដែលលោកធ្វើជានាយករដ្ឋមន្ត្រីជាង៣០ឆ្នាំកន្លងមកនេះ និងអំពីទស្សនវិស័យរបស់លោកសម្រាប់កម្ពុជា ក្នុងពេល៣០ឆ្នាំខាងមុខទៀត។ ក្នុងភាគបញ្ចប់នេះ លោក ហ៊ុន សែន ក៏បានឆ្លើយតបទៅនឹងការចោទប្រកាន់មួយចំនួន អំពីការគ្រប់គ្រងចំណូលពីប្រាសាទអង្គរវត្ត គម្រោងសាងសង់ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គក្នុងប្រទេសឡាវនិងកម្ពុជា ព្រមទាំងបញ្ហាបំណុលរបស់កម្ពុជា ដែលជំពាក់សហរដ្ឋអាមេរិក និងគោលនយោបាយការបរទេសរបស់កម្ពុជា ក៏ដូចជាគោលជំហររបស់លោកចំពោះឥទ្ធិពលបរទេសដូចជាសហរដ្ឋអាមេរិកនិងប្រទេសចិន មកលើកម្ពុជាផងដែរ៕