ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី៖ ​ទោះ​លោក ​ហ៊ុន សែន ​ដោះលែង​សកម្មជន ​ឬ​បង្ហាញ​កាយវិការ​ល្អខ្លះ​ក្តី ក៏អន្តរជាតិ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​ដែរ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ សម រង្ស៊ី ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​ បាន​និយាយ​ថា​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន កំពុង​ទាល់​ច្រក ​ដោយសារ​គ្មាន​ការ​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ ​ក្រោយ​ការបោះ​ឆ្នោត។​ លោក​ថា​ ទោះជា​មានការ​លើកលែង​ទោស​ដល់​សកម្មជន ​និង​បង្ហាញកាយវិការ​មួយ​ចំនួន​ក៏​មិន​អាច​ទាក់​ទាញ​សហគមន៍​អន្តរជាតិ​ឲ្យ​ទទួល​ស្គាល់​រដ្ឋាភិបាល ​ដែល​កើត​ចេញពី​ការបោះឆ្នោត​កាលពី​ខែ កក្កដា​ បាន​ដែរ។​ លោក​ សុខ ខេមរា នៃ VOA បាន​សម្ភាស​ជាមួយ​លោក ​សម រង្ស៊ី តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ពុធ នេះ​ ក្នុងពេល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​សហរដ្ឋ​អាមេរិក។​ សូម​លោក​អ្នក​ស្តាប់​បទសម្ភាសន៍​នេះ​ដូច​តទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG