អតីតចៅក្រមសរសើរពីជោគជ័យសាលាក្តីបើទោះបីជាមតិនានារិះគន់
លោក ម៉ាសែល ឡឺម៉ុង អតីតចៅក្រមស៊ើបអង្កេតនៅសាលាក្តីខ្មែរក្រហមបានចាត់ទុកថា កិច្ចការរបស់សាលាក្តីនេះ ទទួលបានជោគជ័យបើទោះបីជាមានការរិះគន់នានាពីក្រុមអ្នកស្រាវជ្រាវពីភាពយឺតយ៉ាវ និងការចូលជ្រៀតជ្រែកពីរដ្ឋាភិបាលកម្ពុជាក៏ដោយ។ យ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសជាមួយនឹងលោក ម៉ែន គឹមសេង នៃVOA នៅទីក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី១៧ខែមេសាលោកចៅក្រមឡឺម៉ុង បានបញ្ជាក់ថា បើលោកអាចរៀបចំសាលាក្តីដូចនេះឡើងវិញ គឺលោកពេញចិត្តនឹងយកប្រព័ន្ធយុត្តិធម៌បារាំងមកប្រើ ព្រោះវាមានប្រសិទ្ធភាពជាងប្រព័ន្ធចម្រុះបែបអង់គ្លេសដែលកំពុងប្រើនៅក្នុងតុលាការនាពេលបច្ចុប្បន្ននេះ៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន