បណ្ឌិត Chandler៖ អ្នកក្រកាន់តែលំបាក ហើយកម្ពុជាមិនដែលមានប្រជាធិបតេយ្យទេ
បណ្ឌិត David P. Chandler ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា«ប្រវត្តិវិទូដ៏សំខាន់មួយរូបដែលសិក្សាពីកម្ពុជា» បានសរសេរសៀវភៅចំនួន៦ក្បាលជាមួយនឹងអត្ថបទជាច្រើនទៀតអំពីប្រវត្តិសាស្ត្រកម្ពុជា។ សៀវភៅទីមួយជាភាសាអង់គ្លេសរបស់លោកដែលមានចំណងជើងថា «ប្រវត្តិសាស្ត្រកម្ពុជា» ត្រូវបានសាស្ត្រាចារ្យនានាដែលបង្រៀនអំពីកម្ពុជាប្រើប្រាស់ក្នុងការបង្រៀននៅតាមសាលារៀនក្នុងសហរដ្ឋអាមេរិក និងត្រូវបានបកប្រែជាភាសាផ្សេងៗដូចជាភាសាខ្មែរ ភាសាចិន និងភាសាថៃ។ សាស្ត្រាចារ្យកិត្តិយសនៃសាកលវិទ្យាល័យ Monash University រូបនេះ ត្រូវបានសមាគមសម្រាប់ការសិក្សាតំបន់អាស៊ី ប្រគល់ពានរង្វាន់ «ការចូលរួមចំណែកដ៏អស្ចារ្យចំពោះការសិក្សាពីតំបន់អាស៊ី» នៅក្នុងសន្និសីទប្រចាំឆ្នាំ២០១៨ កាលពីថ្ងៃ២៣ ខែមីនា កន្លងទៅនេះ នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន។ ប្រវត្តិវិទូអាមេរិកាំងវ័យ៨៥ឆ្នាំរូបនេះបានផ្តល់បទសម្ភាសន៍ដល់អ្នកនាង ហុង ចិន្តា នៃ VOA នៅឯសណ្ឋាគារ Marriott ខណៈពេលដែលលោកអញ្ជើញមកទទួលពានរង្វាន់នោះ ដើម្បីពិភាក្សាលើបញ្ហាមួយចំនួនដែលកម្ពុជាកំពុងជួបប្រទះ។ នេះគឺជាបទសម្ភាសន៍មួយក្នុងចំណោមបទសម្ភាសន៍ពីរដែល VOA បានធ្វើជាមួយនឹងបណ្ឌិត David Chandler ក្នុងពេលនោះ៕
អត្ថបទទាក់ទង
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន