ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា បញ្ចប់​ឋានៈ​ការពារ​បណ្តោះ​អាសន្ន​សម្រាប់​ពលរដ្ឋ​ហុងឌុយរ៉ាស


អ្នកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​រួម​មួយ​ជាមួយ​នឹង​ប្រធានាធិបតី​ហុងឌូរ៉ាស​លោក​ Juan Orlando Hernandez ក្នុង​ទីក្រុង​ Tegucigalpa កាលពី​ថ្ងៃទី​ពុធ​ទី​២៧ កុម្ភៈ ឆ្នាំ២០១៨។
អ្នកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​រួម​មួយ​ជាមួយ​នឹង​ប្រធានាធិបតី​ហុងឌូរ៉ាស​លោក​ Juan Orlando Hernandez ក្នុង​ទីក្រុង​ Tegucigalpa កាលពី​ថ្ងៃទី​ពុធ​ទី​២៧ កុម្ភៈ ឆ្នាំ២០១៨។

សហរដ្ឋ​អាមេរិក​សម្រេច​បញ្ចប់​ឋានៈ​ការពារ​បណ្តោះ​អាសន្ន​ដល់ពលរដ្ឋ​ហុងឌុយរ៉ាស​ចំនួន​៥៧០០០នាក់​ដែល​បាន​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​អស់​រយៈ​ពេល​ជិត​ពីរទសវត្សរ៍​មក​ហើយ។​

ប៉ុន្តែ​សេចក្តី​ប្រកាស​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃសុក្រ​ក៏​បាន​បញ្ជាក់​ថា​ការអនុវត្ត​នឹង​ចូល​ជាធរមាន​ក្នុ​ងរយៈ​ពេល​១៨ខែ​ទៀត​គឺ​រហូត​ដល់​ថ្ងៃទី​៥ខែ​មករា​ឆ្នាំ​២០២០ ​«ដើម្បី​ទុក​ពេល​ឱ្យ​ធ្វើ​ការផ្លាស់ប្តូរ​ដោយ​ត្រឹមត្រូវ‍»។​

រដ្ឋាភិបាល​ហុងឌុយរ៉ាស​និយាយ​ថា​ខ្លួន​សោកស្តាយ​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ហើយ​ថា​ប្រទេស​នេះ​មិន​បាន​ត្រៀម​ខ្លួន​ត្រឹមត្រូវ​ដើម្បី​ទទួល​ជន​មាតុភូមិ​និវត្តន៍​ដ៏​ច្រើនដូចនេះ​ទេ។​

លោក​ស្រី​ Nancy Pelosi មេដឹកនាំ​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ក្នុ​ង​រដ្ឋ​សភាជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​តប​នឹង​សេចក្តី​សម្រេច​នោះ​ដោយ​បញ្ជាក់​ថា «​ការដកហូតឋានៈ​ការពារ​បណ្តោះ​អាសន្ន​និង​បញ្ជូន​ចេញ​មនុស្ស​រាប់​ម៉ឺន​គ្រួសារ​នឹង​កាន់តែធ្វើ​ឱ្យ​ការ​ឈឺចាប់​របស់​ពលរដ្ឋ​ហុង​ឌុយរ៉ាស​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ព្រោះ​នៅទីនោះ​មាន​អស្ថិរភាពនយោបាយ​ កង្វះ​ស្បៀងអាហារហើយ​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​ពួកក្រុម​ជនពាល​នៅ​តែ​បន្ត​មាន​ហើយ​បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​ស្លាប់​ជាច្រើននាក់‍»។​

ពលរដ្ឋ​ហុងឌុយរ៉ាស​ទាំងនោះទទួល​បាន​ឋានៈ​ការពារ​បណ្តោះ​អាសន្ន​នេះ​តាំង​ពីឆ្នាំ​១៩៩៩​គឺ​បន្ទាប់​ពី​មាន​ខ្យល់​ព្យុះ​ Herricane Mitch ​ដែល​បាន​បង្ក​ឱ្យ​ខូចខាតប្រទេស​នេះ។

ការបញ្ចប់​ឋានៈ​ការពារ​បណ្តោះអាសន្ន​សម្រាប់​ពលរដ្ឋ​ហុងឌុយរ៉ាស​ក៏​មាន​ន័យ​ថា​ពលរដ្ឋ​ជាង​៤០ម៉ឺននាក់​មក​ពី​ប្រទេស​ជាច្រើន​ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា​និង​គ្រោះធម្មជាតិ​ក៏​កំពុង​តែ​ប្រឈម​មុខ​នឹង​ការបណ្តេញ​ចេញ​ដែរ​ចាប់​ពី​ចុង​ឆ្នាំ​នេះ​ទៅបើ​សិន​ជា​ពួកគេ​មិន​ទទួល​បាន​សិទ្ធិ​រស់​នៅ​ស្រប​ច្បាប់ដោយ​មធ្យោបាយ​ណាផ្សេង​ទៀតទេ៕

XS
SM
MD
LG