Hello VOA វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា៖ កុមារអាចប្រើ Smartphone បាន តែត្រូវមានការណែនាំពីឪពុកម្តាយ
កុមារតូចៗអាចប្រើប្រាស់ទូរស័ព្ទ Smartphone បាន លុះត្រាតែមាន ការគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់ពីឪពុកម្តាយ។ នេះគឺជាការលើកឡើងនៅក្នុងកម្មវិធី Hello VOA វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា របស់បណ្ឌិត អេង សុធីរ សាស្ត្រាចារ្យផ្នែកអប់រំអន្តរជាតិនៃសាកលវិទ្យាល័យ Lehigh University ក្នុងសហរដ្ឋអាមេរិក។ លោក សុធីរ បានថ្លែងថា ការប្រើប្រាស់ទូរស័ព្ទ smartphone ជួយឲ្យកុមារឆា្លតវៃនិងមានការវិភាគបានច្រើនជាងមុន។ ក៏ប៉ុន្តែការប្រើប្រាស់មិនបានត្រឹមត្រូវដោយគ្មានការណែនាំពីឪពុកម្តាយ អាចនាំឲ្យកុមារប្រឈមនឹងបញ្ហានានា ដូចជាបញ្ហាសុខភាពភ្នែក ការឡើងទម្ងន់ដោយសារខ្វះចលនា និងចុះខ្សោយនូវជំនាញទំនាក់ទំនងសង្គមជាដើម។ លោកបានផ្តល់អនុសាសន៍ថា មាតាបិតាមិនគួរឲ្យបុត្រធីតាដែលមានអាយុក្រោម១៨ខែប្រើប្រាស់ទូរស័ព្ទ Smartphone ទេ ហើយចំពោះកុមារដែលមានអាយុលើសពីនោះអាចប្រើប្រាស់ទូរស័ព្ទ Smartphone ត្រឹមតែមួយម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ និងត្រូវកំណត់ពេលវេលាដែលអនុញ្ញាតឲ្យពួកគេប្រើប្រាស់ឲ្យបានត្រឹមត្រូវ៕ (អ្នកនាង ហុង ចិន្តា Hello VOA វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រដ្ឋធានី វ៉ាស៊ីនតោន/Pennsylvania ២៩ មីនា ២០១៨) Dr. Eng Sothy, Professor of Practice in Comparative and International Program at Lehigh Univeristy, USA is the guest speaker in Hello VOA Science and Technology on the topic “Should children be allowed to use smartphones?” on March 29, 2018.