ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​សាកល្បង​បង្កើត​សហគមន៍​នៅ​កណ្តាល​វាល​ខ្សាច់


ជា​រៀងរាល់​ឆ្នាំ ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​តែ​ប៉ុណ្ណោះ ទី​ក្រុង​មួយ​ត្រូវ​បាន​កសាង​ឡើង​នៅ​​​តំបន់​ទី​វាលខ្សាច់​នៃ​រដ្ឋ Nevada សហរដ្ឋ​អាមេរិក។ ទី​ក្រុង​ដែល​មាន​ឈ្មោះ​ថា Black Rock City នេះ​មាន​គោលការណ៍​បី​សំខាន់ៗ៖ ភាព​ម្ចាស់ការ​ខ្លួន​ឯង ការ​បង្ហាញ​ពី​​លក្ខណៈ​ផ្ទាល់​ខ្លួន និង​ការ​​ផ្តល់​អំណោយ​ដល់​អ្នក​ដទៃ។ ពិធី​​ប្រមូល​ផ្តុំ​គ្នា​នេះ​មាន​ឈ្មោះ​ថា Burning Man ហើយ​ត្រូវ​បាន​គេ​ប្រារព្ធ​​ធ្វើ​អស់​រយៈពេល​​​៣០​ឆ្នាំ​មក​ហើយ។ អ្នក​បង្កើត​ពីធី​ Burning Man នេះ​ ចង់​បង្កើត​សហគមន៍​មួយ​ដែល​​មិន​អនុវត្ត​​​ក្បួន​ច្បាប់​​ជា​មូលដ្ឋាន ​ដែល​មាន​ក្នុង​សង្គម​មូលធន​និយម​​ទំនើប។ អ្នកស្រី Genia Dulot នៃ VOA រាយការណ៍​អំពី​រឿង​នេះ។ លោក សឹង សុផាត ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG