គ្រាដែលមានការប្រឆាំង គម្រោងមជ្ឈមណ្ឌលប្រធានាធិបតី អូបាម៉ា នៅតែបន្តក្នុងទីក្រុង Chicago
បើទោះបីជាកើតនៅក្នុងរដ្ឋហាវ៉ៃ ធំដឹងក្តីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយទទួលបានការអប់រំនៅក្នុងទីក្រុង ញូវយ៉កក៏ដោយ ក៏អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានចាត់ទុកទីក្រុង Chicago ដែលជាទីកន្លែងកំណើតរបស់ភរិយារបស់លោកនោះ ថាជាស្រុកកំណើតរបស់លោក។ តំបន់ South Side នៃទីក្រុង Chicago ទីកន្លែងដែលលោកចាប់ផ្តើមជីវិតនយោបាយរបស់លោកក្នុងនាមជាអ្នករៀបចំសហគមន៍មួយរូបនៅក្នុងទសវត្សរ៍១៩៨០នោះ គឺជាកន្លែងដែលលោកគ្រោងនឹងបង្កើតមជ្ឈមណ្ឌលប្រធានាធិបតីរបស់លោក។ លោក Kane Farabaugh នៃ VOA រាយការណ៍ថា មានការព្រួយបារម្ភកើនឡើងអំពីគម្រោងនេះ បើទោះបីជាគម្រោងនេះ ផ្តល់អត្ថប្រយោជន៍ខាងសេដ្ឋកិច្ចក៏ដោយ។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕