ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កម្ចាត់​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​ពី​ប៉ាគីស្ថាន​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​សល់​តែ​ប្រទេស​ចំនួន​បី​ប៉ុណ្ណោះ​ក្នុង​ពិភពលោក​​ដែល​មិន​អាច​បញ្ឈប់​ការ​ឆ្លង​រាលដាល​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​បាន នោះ​គឺ​ប្រទេស​ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន និង​នីហ្សេរីយ៉ា។ នោះ​គឺ​ដោយសារ​តែ​ជម្លោះ​និង​ការ​ប្រឆាំង​ពី​ខាង​វប្បធម៌​ដែល​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ផ្តល់​វ៉ាក់សាក់​បង្ការ​ជំងឺ​នេះ។ ការ​យល់​ឃើញ​ជា​ទូទៅ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​គឺ​ថា ក្រុម​ការងារ​ផ្តល់​វ៉ាក់សាក់​បង្ការ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​ប្រឈម​នឹង​ការ​លំបាក​តែ​ក្នុង​តំបន់​កុលសម្ព័ន្ធ​និង​តំបន់​ជនបទ​ប៉ុណ្ណោះ ប៉ុន្តែ​តាមពិត​នៅ​តាម​បណ្តា​ទីក្រុង​ក៏​មាន​ឧបសគ្គ​ធំៗ​ដូច​គ្នា​ដែរ ដូច​ជា​នៅ​ក្នុង​ទីក្រុង Lahore ដែល​ជា​ទីក្រុង​សម្បូរ​ប្រជាជន​រស់នៅ​ច្រើន​បំផុត​ទី​ពីរ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។ លោក Saman Khan រាយការណ៍​អំពី​រឿង​នេះ​ឲ្យ VOA ពី​ទីក្រុង Lahore។ អ្នកនាង ហុង ចិន្តា ជូន​សេចក្តីប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG