ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA សុខភាព៖ ការ​ធ្វើ​លំហាត់​ប្រាណ​ទាំង​កាយ​សម្បទា ​និង​ខួរក្បាល​អាច​ជួយ​បង្ការ​ជំងឺ Alzheimer's និង​ជំងឺ​វង្វេងស្មារតី(Dementia)


អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក​ថ្លែង​ថា​ វិធីព្យាបាល​ជំងឺ​វង្វេងស្មារតី​ គឺ​ត្រូវ​ថែរក្សា​សតិបញ្ញា​របស់​អ្នក​ជំងឺ​ឲ្យ​បាន​ល្អ​ប្រសើរ​ និង​ត្រូវ​ព្យបាល​អាក្បកិរិយា​របស់​អ្នកជំងឺ​ដែល​មាន​អាការៈ​ឆាប់​ខឹង​ឆេវឆាវ​ ឬ​អន្ទះសារ​ និង​គេង​មិន​សូវ​លក់​ជាដើម។ ការ​ព្យាបាល​ម្យ៉ាង​ទៀត​គឺ​ត្រូវ​ប្រើប្រាស់​ថ្នាំ​ដើម្បី​ជំនួយ​ដល់​ការ​ចងចាំ​ឡើង​វិញ។ ថ្នាំ​ទាំង​នោះ​មាន​ដូចជា Donepezil, Rivastigmine និង Galantamine។ មាន​ថ្នាំ​មួយ​ក្រុម​ទៀត​ដែល​ជួយ​ខួរក្បាល​របស់​អ្នក​ជំងឺ​កុំ​ឲ្យ​ខូចខ្លាំង​បន្ថែម​ទៀត​ ថ្នាំ​នោះ​មាន​ឈ្មោះ​ថា Memantine។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ទៀត​ថា​ វិតាម៉ីនE ក៏​អាច​ជួយ​ទប់ស្កាត់​ជំងឺ​នេះ​កុំ​ឲ្យ​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ផងដែរ។ ចំពោះ​វិធីបង្ការ​វិញ​ លោក​វេជ្ជបណ្ឌិត​បាន​មាន​ប្រសាសន៍​ថា​ ការ​បរិភោគ​អាហារ​មាន ដូចជា​បន្លែ​ ផ្លែឈើ​ ត្រី​ គ្រាប់ធញ្ញជាតិ​ និង​ប្រេង​អូលីវ អាច​ជួយ​កាត់បន្ថយ​ ហានិភ័យ កើត​ជំងឺ​វង្វេង​ស្មារតី​បាន។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ទៀត​ថា​ វិធីសាស្រ្ត​ដែល​អាច​ជួយ​បង្ការ​កុំ​ឲ្យ​កើត​ជំងឺ​វង្វេង​ស្មារតី​បាន​ជាពិសេស​សម្រាប់​អ្នក​ដែល​មាន​សមាជិក​គ្រួសារ​ធ្លាប់​កើត​ជំងឺ​នេះ​ គឺ​ការ​ធ្វើ​លំហាត់​ប្រាណ​ទាំង​កាយសម្បទា​ និង​ខួរក្បាល​មាន​ដូចជា​ ការ​ដើរ​លំហែ​កាយ លេងតន្ត្រី អាន​សៀវភៅ ឬធ្វើ​កិច្ចណា ដែល​ជា​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន​ ដែល​សកម្មភាព​ទាំងនេះ​ជា​ជំនួយ​ដល់​ខួរក្បាល​ ការពារ​កុំ​ឲ្យ​កើត​ជំងឺ​នេះ​បាន។ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៧ សីហា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG